សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងបួនមុំ និងចំណុចអន្លុងអណ្ដើក ស្រុករលាប្អៀរ
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ សហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការរដ្ឋបាលស្រុករលាប្អៀរ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចុះល្បាតបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងបួនមុំ និងចំណុចអន្លុងអណ្ដើក ស្ថិតក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដឹកនាំដោយលោក សេង វិចិត្តអភិបាលស្រុករលាប្អៀរ កម្លាំងសរុបចូលរួមមានចំនួន ២៦នាក់ មធ្យោបាយកាណូតចំនួន៣គ្រឿង។
ក្នុងកិច្ចប្រតិបត្តិការខាងលើជាលទ្ធផល៖ រុះរើរបាំងសាច់អួនបានចំនួន ១៧កន្លែង ប្រវែង ១០៥០ម៉ែត្រ, លបលូចំនួន ១៣គ្រឿង, បង្គោលចំនួន ៣៥០ដើម, លេងកូនត្រីចម្រុះ ៥០គីឡូក្រាម ចាក់លែងចូលទៅក្នុងបឹងវិញ។ចំពោះសម្ភារៈ និងឧបករណ៍ត្រូវបានបំផ្លិចបំផ្លាញចោលនៅនឹងកន្លែង៕