បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៦ សីហា ឃាត់ខ្លួនជនពាក់ព័ន្ធ ៦៥នាក់
ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន៦៥នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៦ករណីទូទាំងប្រទេស នៅថ្ងៃទី១៦ ខែសីហានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៥នាក់ រួមមាន៖ +ជួញដូរ ១៧ករណី ឃាត់ ៤០នាក់(ស្រី ៣នាក់) +ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៨នាក់ +ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១០២,៤៨ក្រាម និង៤កញ្ចប់តូច ។ -កេតាមីន(Ke) = ១កញ្ចប់តូច៕