**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ការលក់និងចែកចាយបារីអេឡិចត្រូនិកតាមបណ្តាញព័ត៌មានសង្គម មានការប្រុងប្រយ័ត្នជាងមុន ក្រោយមានចំណាត់ការពីអាជ្ញាធរមានសមត្ថកិច្ច


ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសង្គមស៊ីវិលបានបង្ហាញថា ការលក់និងចែកចាយបារីអេឡិចត្រូនិកតាមបណ្តាញព័ត៌មានសង្គម មានការប្រុងប្រយ័ត្នជាងមុន ក្រោយមានចំណាត់ការពីអាជ្ញាធរមានសមត្ថកិច្ច ខណៈដែលការប្រើប្រាស់ឧបករណ៍បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាចឈានទៅការប្រើប្រាស់គ្រឿងញៀន។
ថ្លែងក្នុងសិក្ឋសាលាស្តីពីការរឹតបន្តឹងការហាមឃាត់ ការប្រើប្រាស់ ការនាំចូលនិងការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចធ៍ ធី ភី (HTP)នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ នៅសាលាមធ្យមវិចិត្រសិល្បៈឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី កំពុងពង្វក់យុវជននិងកុមារ ហើយក្លាយជាការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំ ក៍ដូចជាប្រជាពលរដ្ឋទូទៅ។ កន្លងមក ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការធ្វើអាជីវកម្ម ស៊ីហ្សា បារីអេឡិចត្រូនិច (E-cigarette) និងការប្រើប្រាស់ផលិតផល អេចស៍ ធី ភី (HTPs) ក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងមក។


ឯកឧត្តមបន្តថា យើងឃើញមានការបង្ក្រាបរបស់សមត្ថកិច្ចជាច្រើនករណីចំពោះការលក់ ការចែកចាយ បារីអេឡិចត្រូនិកជាបន្តបន្ទាប់ដូចជាការបង្ក្រាបរបស់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការនគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការនគរបាលខេត្តពោធិ៍សាត់។ល។
ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចយ៉ាងណាក្ដី នៅពេលថ្មីៗនេះ យើងសង្កេតឃើញថា ការចែកចាយ ការលក់ និងការប្រើប្រាស់បារីអេឡិចត្រូនិក (vape)តាមបណ្តាញព័ត៌មានសង្កម នៅតែមានសកម្មភាពបន្តដដែល ដោយគ្រាន់តែមានការប្រុងប្រយ័ត្នជាងមុន ដោយផ្លាស់ប្តូរពីការផ្សព្វផ្សាយលក់ផលិតផលទាំងនេះដោយផ្ទាល់តាមហ្វេសប៊ុកឬផេក មកជាការលក់តាមប្រព័ន្ធតេលេក្រាមវិញ ដោយរក្សាគណនេយ្យហ្វេសប៊ុកឬផេក សម្រាប់ទំនាក់ទំនងជាមួយអតិថិជន។ អ្នកលក់ខ្លះទៀត មិនអនុញ្ញាតិអោយអថិតិជនរបស់ខ្លួន មកទិញដោយផ្ទាល់ទេ មានន័យថា ទំនិញត្រូវដឹកទៅអោយអ្នកទិញតាមភ្នាក់ងារដឹកជញ្ជូនវិញ។ អ្នកលក់ខ្លះទៀត គ្រាន់តែផ្អាកសកម្មភាពពេលមានការរឹតបន្តឹងខ្លាំងពីអាជ្ញាធរមានសមត្តកិច្ច រួចបន្តផ្សព្វផ្សាយលក់ដដែល។ អ្នកលក់ខ្លះទៀត ក៏នៅតែបន្តលក់តាមហ្វេសប៊ុកឬផេក ដោយមិនក្រែងរអែងអាជ្ញាធរមានសមត្ថកិច្ចឡើយ។
ឯកឧត្តមសង្កត់ធ្ងន់ថា ទង្វើទាំងនេះជាការប្រព្រឹត្តបទល្មើសទៅនឹងសេចក្ដីណែនាំរបស់របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ការការប្រើប្រាស់ធ្វើអាជីវកម្ម ការនាំចូល ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច (E-cigarette) តាំងពីឆ្នាំ២០១៤ និងហាមឃាត់ការការប្រើប្រាស់ធ្វើអាជីវកម្ម ការនាំចូលផលិតផល អេចស៍ ធី ភី (HTPs) នៅឆ្នាំ២០២១


សំឡេង៖ « ហេតុដូចនេះហើយ ទើបយើងបានឯកភាពគ្នាបន្តការចាត់វិធានការអោយបានម៉ឺងម៉ាត់លើការប្រើប្រាស់ ការផ្សព្វផ្សាយលក់តាមរយៈបណ្តាញពត័មានសង្គមគ្រប់ទម្រង់ និងការចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់រូបភាពដើម្បីទប់ស្កាត់បង្ការពីចម្ងាយ កុំឱ្យមានហានិភ័យកាន់តែក្តៅធ្វើឱ្យពិបាក់ទប់ស្កាត់ ពេលអនាគត»។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិប្រតិបត្តិអង្គការចលនាសុខភាពកម្ពុជាបានមានប្រសាសន៍ថា ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមមនុស្សវ័យជំទង់ និងកុមារមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យក្រុមមនុស្សវ័យជំទង់និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។


ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាព បណ្ដាលឲ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។
សំឡេង៖ «ដោយសាតែបារីអេឡិចត្រូនិកហ្នឹងវាមានជាតិ នីកូទីន អ៊ីចឹងផលប៉ះពាល់វាទី១ គឺប៉ះពាល់ដល់ខួក្បាល ជាពិសេសស្រ្តីដែលមានផ្ទៃពោះ បើគាត់ប៉ះពាល់ទៅហ្នឹងបារីអេឡិចត្រូនិក ឬវេបនេះ ធ្វើឱ្យបំផ្លាញខួក្បាលកូនគាត់ ។ ចំពោះកុមារបង្អាក់ការលូតលាស់ប្រព័ន្ធខួរក្បាល ប៉ះពាល់ដល់ការសិក្សា ជាដើម ។ ជារួមវេបនេះប៉ះពាល់ដល់សុខភាពក្រុមមនុស្សវ័យជំទង់និងកុមារនេះ វាជាការប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានមនុស្សរបស់កម្ពុជា ដែលពួកគេទាំងនោះ គឺជាមនុស្សបន្តវេនក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជានាថ្ងៃខាងមុខ»។

លោកវេជ្ជបណ្ឌិតបន្តថា លើសពីនេះ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិនីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់ នេះយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។ អ្នកជំនាញកំពុងព្រមានថាអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជាច្រើន កំពុងវិវត្តន៍ស្ថានភាពក្នុងអត្រាប្រកាសអាសន្ន ជាពិសេសនៅវ័យក្មេង។


លោកវេជ្ជ. Panagis Galiatsatos មកពីសាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា អ្នកដែលទទួលរងនូវករណីធ្ងន់ធ្ងរបំផុតនៃស្ថានភាពនេះទំនងជានឹងស្លាប់ដោយសារជំងឺផ្លូវដង្ហើមក្នុងរយៈពេល 5 ឆ្នាំបន្ទាប់ពីការវិវត្តរបស់វា។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ រដ្ឋបាលធានី ខេត្តទាំង២៥ ស្នងការនគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត នាយកដ្ឋានប្រឆាំងបទល្មើសបចេ្ចកវិទ្យានៃក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងរួមគ្នាទប់ស្កាត់នូវការលក់ និងចែកចាយបារីអេឡិចត្រូនិកតាមបណ្តាញព័ត៌មានសង្គម ឱ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង