ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកជំនាញ នៃវិទ្យាស្ថាន ISEAS-Yusuf Ishak ដឹកនាំដោយលោក Choi Shing Kwok នាយកប្រតិបត្តិវិទ្យាស្ថាន
ភ្នំពេញ៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្ដម ហ៊ុន ម៉ានីកាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចូលរួមក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកជំនាញ នៃវិទ្យាស្ថាន ISEAS-Yusuf Ishak ដឹកនាំដោយលោក Choi Shing Kwok នាយកប្រតិបត្តិវិទ្យាស្ថាន។
កិច្ចពិភាក្សាបានផ្តល់ឱកាសឲ្យក្រុមអ្នកជំនាញនៃប្រទេសទាំងពីរបានពិភាក្សាលើបញ្ហាមួយចំនួន ជាពិសេសបញ្ហាទាក់ទងនឹងការវិវឌ្ឍចុងក្រោយនៃភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ចអាស៊ីអាគ្មេយ៏ និងបម្រែបម្រួលនៃសណ្តាប់ធ្នាប់ពិភពលោក ដែលអាចនឹងបង្ករផលប៉ះពាល់មកដល់ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសតូចៗដូចជាកម្ពុជា និងសឹង្ហបុរី។
កិច្ចពិភាក្សា ក៏បានផ្តល់ឱកាសឲ្យអ្នកជំនាញនៃប្រទេសទាំងពីរបានរឹតចំណងកិច្ចសហប្រតិបត្តិការជាច្រើនទៀតនាពេលអនាគត៕