**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តមរដ្ឋមន្ដ្រី វង សាខុន អញ្ជេីញពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ ដែលមានស្តង់ដានៅស្រុកជុំគីរី

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ សីហា បានអញ្ជេីញពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់អ្នកបរិភោគ ដែលមានទីតាំងស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។

នៅចំពោះមុខដៃគូអភិវឌ្ឍដែលជាវិស័យឯកជន ឯកឧត្តមរដ្ឋមន្ដ្រីបានបង្ហាញឆន្ទ:គាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមានជាអាទិ៍ ÷ ផលិតចំណីសត្វ ការចិញ្ចឹមមាន់សាច់ មាន់ពង ជ្រូកពូជ ជ្រូកសាច់ ការផលិតអាហារមនុស្ស និងសត្តឃាតដ្ឋាន ដែលសកម្មភាពទាំងអស់នេះបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍអនុវិស័យផលិតកម្មសត្វ សាច់ និងម្ហូបអាហារដែលមានដើមកំណើតពីសត្វ ពិសេសរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារនៅមូលដ្ឋាន និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

មានមតិណែនាំឲ្យក្រុមហ៊ុនដែលមានសក្តានុពលលើផលិតកម្មចិញ្ចឹមសត្វ មាននិរន្តរភាពភាពក្នុងការផ្គត់ផ្គង់តាមតម្រូវការក្នុងស្រុក ជាងនេះគឺក្រុមហ៊ុនឈានទៅបង្កើតសត្តឃាតដ្ឋានជ្រូកកម្រិតស្តង់ដាអនាម័យ សុវត្ថិភាពសាច់ និងម្ហូបអាហារសម្រាប់បម្រើឲ្យសេចក្តីត្រូវការទីផ្សារក្នុងស្រុកដែលមាននិន្នាការកើនឡើងជាលំដាប់ ឯកឧត្តមរដ្ឋមន្ដ្រីបានសំណូមពរឲ្យសត្តឃាតដ្ឋាននេះពង្រីកកំលាំងផលិត ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកកាន់តែទូលំទូលាយ ពិសេសតាមទីផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍។ អ្វីដែលក្រុមហ៊ុន ត្រូវសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គឺបន្តធ្វើការផ្សព្វផ្សាយអំពីបច្ចេកទេសចិញ្ចឹម ផលិតចំណីសត្វ ស្តង់ដាពិឃាតសត្វ និងការផលិតម្ហូបអាហារ ដើម្បីបង្កើនការយល់ដឹង ជឿទុកចិត្ត ព្រមទទួលយកនូវផលិតផលដែលយើងសហការផលិត និងឈានទៅធ្វើការនាំចេញ។

នាយកក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នសត្តឃាតដ្ឋានអាចពិឃាតជ្រូកបាន ៧តោន/ថ្ងៃ (៧០ក្បាល/ថ្ងៃ) យកផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ។ បច្ចុប្បន្នក្រុមហ៊ុនមានមេជ្រូកពូជសរុបទាំងអស់ ៤៨,០០០ក្បាល ក្នុងនោះបែងចែកចេញជា÷

១. កសិដ្ឋានជួលពីប្រជាកសិករមាន ២៥% ឬស្មើនឹង ១២.០០០ ក្បាល ។
២. កសិដ្ឋានគម្រោងលើកកម្ពស់កម្រិតជីវភាពកសិករមាន ៧៥% ស្មើនឹង ៣៦,០០០ ក្បាល មានគ្រួសារកសិករ ៣១គ្រួសារ។

ទាំងពីរចំណុចខាងលើ អាចផលិតកូនជ្រូកសាច់លក់ចែកចាយជូនអតិថិជនទូទៅបានចំនួន ១.៣០០.០០០ក្បាល/ឆ្នាំ ។

៣. មានរោងចិញ្ចឹមជ្រូកសាច់គម្រោងលើកកម្ពស់កម្រិតជីវភាពកសិករ ៨៣៣រោង កសិករសហការគម្រោង ២៣៨នាក់ អាចផលិតជ្រូកសាច់បានចំនួន ១.០០០.០០០ក្បាល/ឆ្នាំ ។

៤. មានកសិដ្ឋានជ្រូកសាច់ជាលក្ខណៈកសិដ្ឋានជួល ៤៨រោង អាចផលិតជ្រូកសាច់បានចំនួន
៥៧ ៦០០ក្បាល/ឆ្នាំ។

៥. ក្នុងមួយឆ្នាំក្រុមហ៊ុនប្រមូលទិញពោតបាន ៣០ម៉ឺនតោន និងដំឡូងមី ១០ម៉ឺនតោន សរុបទឹកប្រាក់ប្រហែល ១០០លានដុល្លារ សម្រាប់ទិញវត្ថុធាតុដើមក្នុងស្រុក ៕

អត្ថបទដែលជាប់ទាក់ទង