ឯកឧត្តមប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលក្រុង ស្រុក ក្រោមការគាំទ្រថវិកាពីអង្គការ GIZ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលសៀវភៅណែនាំ ស្តីពីកិច្ចការរដ្ឋបាលក្រុង ស្រុក ក្រោមការគាំទ្រថវិកាពីអង្គការ GIZ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងសាលាជាតិ រដ្ឋបាលមូលដ្ឋាន សរុបជាង៣០រូប៕