លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីជួបជុំគណៈប្រតិភូ Muslim Business Matching
ភ្នំពេញ៖ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីជួបជុំគណៈប្រតិភូ Muslim Business Matching (M.B.M) ក្នុងការចែករំលែកបទពិសោធន៍ ដើម្បីបង្កើតឱកាសអាជីវកម្មជាមួយគ្នា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។