នគរបាលខណ្ឌដូនពេញ ចុះបង្ក្រាបក្រុមក្មេងទំនើង បង្ហោះម៉ូតូ និងប្រើបំពង់ស៊ីម៉ាំងបំពងសំឡេងរំខាន ពលរដ្ឋ បានចំនួន ៨គ្រឿង

ភ្នំពេញ៖ បន្ទាប់ ពី ទទួល បាន ព័ត៌មាន ពី ប្រជាពលរដ្ឋ រាយការណ៍ មក ក្រុមការងារ ព័ត៌មាន និង ប្រតិកម្ម រហ័ស នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ថា មាន ករណី ក្រុម ក្មេង ទំនើង តែងតែ បង្ហោះ ម៉ូតូ ជ្រេ ម៉ូតូ និង ប្រើប្រាស់ បំពង់ ស៊ី ម៉ាំង កែ ច្នៃ បង្ក សម្លេង រំខាន ខ្លាំង ហើយ តែងតែ បង្ក បញ្ហា ក្នុង តំបន់ បឹង កក់ កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋបាល ស្រះ ចក នៃ អធិការដ្ឋាន នគរបាល ខណ្ឌ ស្រះ ចក ធ្វើការ បង្ក្រាប និង ឃាត់ ម៉ូតូ ចំនួន ៨ គ្រឿង នៅ យប់ ថ្ងៃ ទី ១២ ខែសីហា ឆ្នាំ ២០២២ វេលា ម៉ោង ២០:៣០ នាទី ។
ប្រ តិ ត្តិ ការ ខាងលើ ដឹកនាំ ដោយ លោក វរសេនិយ៍ ឯក ទៀង ចាន់ សារ អធិការ នគរបាល ខណ្ឌដូនពេញ បាន ធ្វើការ បង្ក្រាប និង ឃាត់ ម៉ូតូ បំពង់ ស៊ី ម៉ាំង ប្រែ ន ខុស បច្ចេកទេស ដែល បង្ក ឲ្យ មាន សម្លេង ខ្លាំង រំខាន ដល់ អ្នក ដទៃ នៅ ចំណុច ក្នុង កំ បន់ បឹង កក់ ផ្លូវ R6 សង្កាត់ ស្រះ ចក ខណ្ឌដូនពេញ ចំនួន ០៨ គ្រឿង យក ទៅ រក្សារ ទុក នៅ អធិការដ្ឋាន ន របាល ខណ្ឌដូនពេញ ជា បណ្តោះអាសន្ន និង ធ្វើការ ការ ណែនាំ អប់រំ ធ្វើ កិច្ចសន្យា ជាមួយ ម្ចាស់ ម៉ូតូ ផង ដែរ ៖
១- ម៉ូតូ ម៉ាក HondaMSX ពាក់ ស្លាក លេខ ភ្នំពេញ 2DC:0955
២- ម៉ូតូ ម៉ាក Yamaha MX King ពាក់ ស្លាក លេខ ភ្នំពេញ 1IG:6549
៣- ម៉ូតូ ម៉ាក Honda click ពាក់ ស្លាក លេខ ភ្នំពេញ 1IQ:7055
៤- ម៉ូតូ ម៉ាក Honda MSX ពាក់ ស្លាក លេខ ភ្នំពេញ 1IT:4421
៥- ម៉ូតូ ម៉ាក Honda PCX ពាក់ ស្លាក លេខ ភ្នំពេញ 1FH:7637
៦- ម៉ូតូ ម៉ាក Yamaha MHX King ពាក់ ផ្លា ក លេខ ភ្នំពេញ 1IB:0977
៧- ម៉ូតូ ម៉ាក Honda wave ពាក់ ស្លាក ភ្នំពេញ 1FH:6156
៨- ម៉ូតូ ម៉ាក BMW1000RR គ្មាន ស្លាក លេខ ៕

