**នាយឧត្តមសេនីយ៍ វង្ស ពិសេន ណែនាំដល់កងកម្លាំងទាំងអស់ ដែលប្រើប្រាស់បណ្ដាញសង្គម មុនបង្ហោះត្រូវមានការទទួលខុសត្រូវ ចេះថ្លឹងថ្លែង និងពិចារណាគ្រប់ជ្រុងជ្រោយ**ឯកឧត្តម អ៊ុំ រាត្រី ចូលរួមរំលែកទុក្ខគ្រួសារសព២នាក់ប្តីប្រពន្ធ ដែលបានស្លប់បាត់បងជីវិត ក្នុងឧបទ្ទវហេតុដួលរលំអគារក្នុងប្រទេសថៃ**វិមានក្រឹមឡាំង៖ រុស្ស៉ីនឹងប្រកាសថាតើនរណានឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្តង់ប៊ូល**ប្រទេសចិន​​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ ដោយ​បាន​បង្ហាញថ្ម​នុយក្លេអ៊ែរ​ដែល​មាន​ទំហំ​តូច​បំផុត**ថៃប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងនៃអគារដែលបាក់រលំ ក្នុងអំឡុងការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា**ប្រធានាធិបតីបារាំង៖ អ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនមិនអាចដណ្ដើមយកមកវិញនូវទឹកដីដែលរុស្ស៉ី ដណ្ដើមកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤នោះទេ**អ៉ីរ៉ង់ នឹងរៀបចំកិច្ចចរចាជុំវិញកម្មវិធីនុយក្លេអ៊ែរ នៅក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េ នៅថ្ងៃសុក្រសប្ដាហ៍នេះ**ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ដ៏ល្បីប្រចាំនៅប្រទេសចិនចំនួន ៨រូប មកទស្សនា និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានារដូវកាលបៃតង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥**កម្ពុជា និងអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម**អគ្គនាយកដ្ឋានគយ ណែនាំស្តីពីការពង្រឹង ប្រសិទ្ធភាពគ្រប់គ្រង ការនាំចូលផ្លែទុរេនស្រស់**ឯកឧត្តម ហែម វណ្ណឌី ជំរុញការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធិភាព**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមបានទទួលមរណភាព**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅលោក សែម រតនា អ្នកផលិតមាតិការតាមបណ្តាញសង្គម ដើម្បីបំភ្លឺជុំវិញការផលិតមាតិការ ដែលប៉ះពាល់ និងថ្នាំងថ្នាក់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅប្រទេសជប៉ុន**ក្រសួងសាធារណការ ដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន**ផ្លូវខេត្តលេខ ១៤៦B ដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវឲ្យពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ឈប់ទិញ លក់ និងបរិភោគសត្វព្រៃ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឈប់ទិញ លក់ និងបរិភោគសត្វព្រៃ ។

ការថ្លែងអំពាវនាវរបស់ឯកឧត្ដម នេត្រ ភក្ត្រា បែបនេះធ្វើឡើង ក្នុងយុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តកំពង់ធំ នាថ្ងៃទី១២ សីហា ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងអង្គការអភិរក្សទាំងអស់ ដែលធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយវិបត្តិអន្ទាក់។

ឯកឧត្តមបានមានប្រសាសន៍ថា “ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវតែ ដើរទន្ទឹមគ្នាដើម្បីលុបបំបាត់ ការដាក់អន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ ទើបអាចផ្តល់ជម្រក សុវត្ថិភាពដល់សត្វព្រៃ”។

ឯកឧត្តមបានជំរុញឱ្យ ប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ ជួញដូរ និងបរិភោគសត្វព្រៃ។ ឯកឧត្តមក៏បានកត់សម្គាល់ផងដែរថា ការទទួលទានសត្វព្រៃមិនធ្វើឱ្យ សុខភាពមនុស្សប្រសើរឡើងនោះទេ សាច់សត្វព្រៃ និងផ្នែកផ្សេងៗនៃសត្វព្រៃ មិនគួរប្រើប្រាស់សម្រាប់ ធ្វើជាឱសថនោះទេ ហើយការកើនឡើងនៃ ការប៉ះពាល់មនុស្សទៅសត្វបង្កើន ហានិភ័យនៃការរីករាលដាលមេរោគ និងជំងឺផ្សេងៗទៀត។

ឯកឧត្តម បានបញ្ចប់ដោយបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឈប់ទិញ លក់ និងបរិភោគសត្វព្រៃ។ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមជាមួយក្រសួង និងដៃគូដើម្បីលុបបំបាត់ បញ្ចប់វិបត្តិអន្ទាក់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ ក៏ដូចជាការពារសត្វព្រៃ និងធនធានធម្មជាតិរបស់ព្រះរាជាណាចក្រ” ៕

អត្ថបទដែលជាប់ទាក់ទង