ឯកឧត្តម នេត្រ ភក្រ្តា៖ ក្រសួងបរិស្ថាន-អង្គការដៃគូ ផ្តល់មុខរបរដល់ពលរដ្ឋ ដើម្បីឲ្យគាត់ជៀសផុតពីការ ទន្រ្ទានដីអភិរក្ស និងបរបាញ់សត្វ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានទទួលបន្ទុកអភិរក្ស បានសហការគ្នាជាមួយអង្គការដៃគូ ទៅលើគំរោងអភិវឌ្ឍន៍ ដើម្បីផ្តល់ជំរើសថ្មីជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាផ្តល់នូវមុខរបរ ផលចំណូល ដល់ប្រជាពលរដ្ឋ ដើម្បីអោយគាត់ជៀសផុតពីការទៅទន្រ្ទានដីអភិរក្ស និងការបរបាញ់សត្វ។