ឯកឧត្ដម សុខ សូកេន ចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការត្រៀមចាប់ផ្តើម អនុវត្តគម្រោងក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្ដម សុខ សូកេន អនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងជាប្រធានក្រុមការងារគ្រប់គ្រងមូលនិធិ និងតាមដានការអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការត្រៀមចាប់ផ្តើមអនុវត្តគម្រោង ក្រោមមូលនិធិពិសេសនៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ប្រធានលេខាធិការដ្ឋានជាតិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីស្តីការក្រសួងការបរទេស ។
កិច្ចប្រជុំនេះធ្វើឡើងម្បី៖ (១) គូសបញ្ជាក់អំពីវឌ្ឍនភាព និងការវិវត្តថ្មីៗ នៃសភាពការណ៍ពិភពលោក តំបន់អាស៊ាន និងអនុតំបន់មេគង្គ ជាពិសេសក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និង (២) ចែករំលែកអំពីនីតិវីធីហិរញ្ញប្បទាន ដល់ក្រសួង-ស្ថាប័នជាម្ចាស់គម្រោង ដើម្បីជំរុញការអនុវត្តគម្រោងថ្មីទាំងអស់ ឱ្យប្រកបទៅដោយរលូន និងតាមស្តង់ដាដែលមានចែងក្នុងបទដ្ឋានគតិយុត្ត។
សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាទទួលបានគម្រោងថ្មីសរុប ១៣គម្រោង ដែលគាំទ្រដោយមូលនិធិពិសេស មេគង្គ-ឡានឆាងឆ្នាំ២០២២ ៕

