**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

រដ្ឋមន្ត្រីមហាផ្ទៃ ប្ដេជ្ញាកាត់បន្ថយការបញ្ជូន មន្រ្តីនគរបាលជាតិវគ្គបឋម ទៅសិក្សានៅក្រៅប្រទេស

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យនាយនគរបាល ៦០រូប ដែលត្រៀមចេញទៅសិក្សាវគ្គបំប៉ន នៅវៀតណាម ចូលជួបសម្ដែងការគួរសម កាលពីថ្ងៃទី១០ សីហា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ការប្ដេជ្ញាចិត្ត និងឈានទៅអនុវត្តបានកាន់តែច្រើន នូវការកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិវគ្គបឋម ទៅសិក្សានៅក្រៅប្រទេស ហើយថាសម្ដេចមានការប្ដេជ្ញាចិត្ត ខ្ពស់អនុវត្តការងារនេះឱ្យបាន ១០០ភាគរយ។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយដែលបានជួបទទួលជួបនាយនគរបាលដែលត្រៀមចេញទៅសិក្សានៅប្រទេសវៀតណាមទាំង៦០រូបនាឱកាសនេះ ដោយសម្ដេចបានអះអាងទៀតថា នេះជាលើកទី១ហើយដែលសម្ដេចបានទទួលជួបជាមួយមន្រ្តីនគរបាលដែលចេញទៅសិក្សានៅក្រៅប្រទេស មិនមែនតែប្រទេសវៀតណាមនោះទេ។

សម្ដេច បានមានប្រសាសន៍ថាកងកម្លាំងនគរបាលជាតិ ជាកម្លាំងអនុវត្តច្បាប់ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងជួយពង្រឹងដល់សន្តិភាពប្រទេសជាតិ ដើម្បីបង្កលក្ខណៈសម្បត្តិឱ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្ដីសុខ។ សម្ដេចបន្តថានគរបាលជាតិពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តបេសកកម្មដូចបានបញ្ជាក់លើខាងលើ។

សម្ដេច បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់ដើម្បីលើកកម្ពស់គុណភាពកងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់ ក្នុងន័យដើម្បីធានាដល់ការពង្រឹងការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្រ្តីនគរបាលជាតិ ក្នុងនោះការសក្សារៀនសូត្រនេះ គឺជាគន្លឹះដ៏សំខាន់មួយនៅក្នុងការងារកំណែទម្រង់នគរបាលជាតិ ទាំងការសិក្សារៀនសូត្រក្នុងប្រទេស និងក្រៅប្រទេស។

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនគរបាលជាតិនេះដែរ សម្ដេចក្រឡាហោម ស ខេង បានរម្លឹកថាកន្លងមកភាគច្រើននៃកម្លាំងនគរបាលដែលបានបញ្ជូនទៅរៀនសូត្រនៅក្រៅប្រទេសនោះ គឺបានបញ្ជូនទៅរៀននៅប្រទេសវៀតណាម។ សម្ដេច បន្តថាក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា គឺភាគីវៀតណាមបានរួមចំណែកច្រើនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកងកម្លាំងនគរបាលជាតិ។

សម្ដេច បានបន្ថែមថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ដេចបានដាក់ការប្ដេជ្ញាចិត្ត និងឈានទៅអនុវត្តបានកាន់តែច្រើនហើយនូវការកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិវគ្គបឋមទៅសិក្សានៅក្រៅប្រទេស ហើយថាសម្ដេចមានការប្ដេជ្ញាចិត្តខ្ពស់អនុវត្តការងារនេះឱ្យបាន១០០ភាគរយ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីការងារកំណែទម្រង់ប៉ុស្តិ៍នគរបាលជាតិផងដែរ។

សម្ដេច បន្តថាតាមរយៈការងារកំណែទម្រង់ប៉ុស្តិ៍នគរបាលនេះ សម្ដេចបានចាត់តាំងឱ្យរដ្ឋលេខាធិការទទួលបន្ទុក និងអគ្គនាយកដ្ឋានបុគ្គលិក បន្តពិនិត្យនិងរៀបចំរំលែកក្របខ័ណ្ឌពីការិយាល័យឬនាយកដ្ឋាននានាដែលមានមន្រ្តីលើសពីតម្រូវការចាំបាច់ ដើម្បីចែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលដែលជាទូទៅសម្ដេចសង្កេតឃើញថាពិតជាមានការខ្វះខាតធនធានមនុស្សគ្រប់ឃុំ សង្កាត់តែម្ដង។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យនាយនគរបាលទាំង៦០រូប យកចិត្តទុកដាក់គោរពវិន័យឱ្យបានល្អ ចៀសវាបង្កបញ្ហាផ្សេងៗនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងកងកម្លាំងនគរបាលជាតិ ហើយប្រសិនបើមានបញ្ហាឬការលំបាកអ្វីពេលកំពុងរៀនសូត្រនោះ ក៏ត្រូវរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បីជួយផ្ដល់ការគាំទ្រឱ្យបានល្អ ដ្បិតនាយនគរបាលចេញទៅសិក្សានេះគឺដើម្បីយកចំណេះដឹងមកបម្រើអង្គភាព បម្រើសជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង