**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ក្រសួងវប្បធម៌វៀតណាម និងក្រសួងវប្បធម៌កម្ពុជាបើកការតាំងពិព័រណ៍តាំងបង្ហាញវប្បធម៌ ប្រទេស ប្រជាជន និងការអប់រំរបស់វៀតណាម ក្នុងក្របខណ្ឌ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានិងឯកឧត្តម ហ័ង ដាវគួង (HOÀNG ĐẠO CƯƠNG) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងតំណាងស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញកាត់ខ្សែបូការតាំងពិព័រណ៍បង្ហាញវប្បធម៌ ប្រទេស ប្រជាជន និងការអប់រំរបស់វៀតណាម ក្នុងក្របខណ្ឌ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នៅ សាលសន្និសីទចតុម្មុខ។


ដើម្បីអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា២០២២ និងខួបទី៥៥នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម សហការជាមួយ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានរៀបចំទីតាំងសម្រាប់បង្ហាញវប្បធម៌ ប្រទេស ប្រជាជន និងការអប់រំរបស់វៀតណាមក្នុងក្របខណ្ឌ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ផងដែរ។ ជាមួយនិងមូលបទ “បេតិកភណ្ឌនិងការអភិវឌ្ឍន៍មនុស្ស” ដែលរៀបចំពីថ្ងៃទី១០ដល់ថ្ងៃ១៤ ខែសីហា ឆ្នាំ២០២២ ពិព័រណ៍វប្បធម៌-អប់រំវៀតណាម ដាក់បង្ហាញ រូបថតជាង៥០ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ ទេសភាពនិងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ជាពិសេសគឺរូបថតអំពីបេតិកភណ្ឌធម្មជាតិ បេតិកភណ្ឌវប្បធម៌រូបីនិងអរូបីរបស់វៀតណាម ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ រូបភាព សមិទ្ធផលកីឡា និងសមាហរណកម្មនិងការអភិវឌ្ឍន៍របស់វៀតណាម។ បន្ថែមពីលើរូបភាព ពិព័រណ៍ ក៏មានតាំងបង្ហាញអំពីផលិតផលសិប្បកម្មរបស់វៀតណាមផងដែរ។ នេះគឺជាលើកទី មួយដែលសកលវិទ្យាល័យនិងវិទ្យាស្ថានបណ្តុះបណ្តាលមួយចំនួនរបស់វៀតណាម បានចូលរួមក្នុងពិព័រណ៍ ដើម្បីណែនាំឱ្យស្គាល់ការអប់រំក្នុងប្រទេសវៀតណាមនិងគោលនយោបាយអប់រំ ដែលទាក់ទាញសិស្ស-និស្សិតបរទេសរួមទាំងនិស្សិតកម្ពុជា ដែលបានជ្រើសរើស ប្រទេសវៀតណាម សម្រាប់ការ សិក្សាកម្រិតនានា។

តាមរយៈវត្ថុតាំងបង្ហាញ ទីតាំងពិព័រណ៍ បង្ហាញប្រជាជនកម្ពុជានិងមិត្តអន្តរជាតិអំពីវៀតណាម ដែលជាប្រទេសមានវប្បធម៌ដ៏សម្បូរបែប ការអភិវឌ្ឍន៍ដ៏សកម្ម សក្តានុពលវប្បធម៌និងកីឡា ទីកន្លែងសម្រាប់វិនិយោគ និងការផ្សារភ្ជាប់បេតិកភណ្ឌជាមួយការអភិវឌ្ឍន៍មនុស្សសម្រាប់គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទីតាំងពិព័រណ៍បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនៃសកម្មភាពវប្បធម៌និងសិល្បៈនានា សម្រាប់អបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ២០២២ ដែលរួមចំណែកបន្តផ្សព្វផ្សាយនិងការអភិវឌ្ឍន៍ទំនាក់ទំនងក្នុងស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំស្ថិតស្ថេរយូរអង្វែង” រវាងវៀតណាមនិងកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង