កម្លាំងចុះប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាម នៅស្រុកសំរោង ចំនួន៣គ្រាប់
ភ្នំពេញ៖ កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ជាតិពុល កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានចុះប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាម នៅស្រុកសំរោង បានចំនួន ០៣គ្រាប់រួមមាន៖ ប្រភេទគ្រាប់ត្បាល់ ៨១mm ០១គ្រាប់ និងប្រភេទគ្រាប់ M៧៩ ០២គ្រាប់។
បច្ចុប្បន្ន គ្រាប់ខាងលើ បានប្រគល់ជូនជំនាញ(CMAC) រួចហើយ៕