**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ម៉ែន វិបុល អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផ្សាយសេចក្តីណែនាំស្តីពីបែបបទ និងនិតិវិធី នៃកការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាល ឃុំ សង្កាត់

ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធី បើកកិច្ចប្រជុំផ្សព្វផ្សាយផ្សាយសេចក្តីណែនាំស្តីពីបែបបទ និងនិតិវិធី នៃកការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាល ឃុំ សង្កាត់ និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗដែលមានកំណត់នៅក្នុងសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ អំពីរបៀបរបប នៃការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់នីមួយៗ សំដៅដាក់ឱ្យដំណើរការយន្តការនេះឲ្យបានឆាប់រហ័ស នៅក្រោយពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតក្នុងអាណត្តិថ្មី ចូលកាន់តំណែង ។

ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងអរគុណចំពោះរាល់ការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រី និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលនាពេលកន្លងមក បើទោះបីជាយើងជួបប្រទះនូវបញ្ហាប្រឈមពីវិបត្តិ នៃជំងឺកូវីដ-១៩ ប៉ុន្តែក៏នៅតែបានជួយគាំទ្រ សហការ និងសម្របសម្រួលដល់ដំណើរការរៀបចំយន្តការផ្ដល់សេវារដ្ឋបាលរបស់យើងនេះឲ្យទទួលបានលទ្ធផលដ៏គួរជាទីមោទនៈទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ។

ឯកឧត្តមបានផ្តាំផ្ញើរនិងបញ្ជាក់ថា ដើម្បីជាការរួមចំណែកឲ្យការរៀបចំយន្តការនេះបានត្រឹមត្រូវតាមនីតិវិធីប្រព្រឹត្តទៅបានរលូនមានប្រសិទ្ធភាព និងទាន់ពេលវេលា សូមឲ្យក្រុមការងារគាំទ្ររបស់រដ្ឋបាលខេត្ត ដែលមានឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្ត ជាប្រធាន ត្រូវផ្ដល់ការគាំទ្រលើផ្នែកបច្ចេកទេសដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំយន្តការនេះ ព្រមទាំងត្រូវពិភាក្សា និងកំណត់ពីកាលបរិច្ឆេទជាក់លាក់ ដើម្បីដាក់ឲ្យដំណើរការយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ឲ្យបានឆាប់ដោយមិនត្រូវពន្យារពេលវេលាយូរឡើយ។

– បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋបាលឃុំ សង្កាត់ ត្រូវពិនិត្យរៀបចំបុគ្គលិកសម្រាប់ការផ្ដល់សេវា និងរៀបចំទីកន្លែងណាមួយឲ្យបានសមស្របនៅក្នុងបរិវេណសាលាឃុំ សង្កាត់របស់ខ្លួន ដើម្បីរៀបចំយន្តការច្រកចេញចូលតែមួយ ។

– រដ្ឋបាលឃុំ សង្កាត់ ក្នុងករណីមានភាពមិនច្បាស់លាស់លើចំណុចណាមួយនៅក្នុងការអនុវត្តសេចក្ដីណែនាំដែលបម្រើឲ្យការរៀបចំយន្តការច្រកចេញចូលតែមួយ ត្រូវស្នើសុំការគាំទ្របន្ថែមពីក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីក្រុមការងារមានមូលដ្ឋានក្នុងការដោះស្រាយ ឬស្នើសុំយោបល់បន្តទៅក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។

– ដោយឡែក នៅក្នុងការរៀបចំ និងអនុវត្តយន្តការនេះ សូមឲ្យរដ្ឋបាលឃុំ សង្កាត់យកចិត្តទុកដាក់ ៖
លើការរៀបចំបុគ្គលិកដែលបំពេញការងារផ្ដល់សេវាក្នុងយន្តការនេះ ត្រូវពិនិត្យលើលក្ខណសម្បត្តិ ការទទួលខុសត្រូវ សីលធម៌វិជ្ជាជីវៈ បទពិសោធន៍ការងារ សមត្ថភាពជំនាញ និងការចាត់ចែងការងារ ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង និងបែបបទនីតិវិធី នៃការផ្ដល់សេវា ឲ្យបានច្បាស់លាស់ និងសមស្របតាមការណែនាំ និងស្ថានភាពជាក់ស្ដែង ។

អត្ថបទដែលជាប់ទាក់ទង