**គណបក្សមហាសាមគ្គីជាតិខ្មែរ ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម**វរសេនីយ៍ត្រី រុន ថាវរិន្ទ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចដល់កម្លាំងត្រៀមអន្តរាគមន៍ជួយសង្គ្រោះ គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែលកើតមានក្នុងភូមិសាស្រ្តស្រុកអន្លង់វែង**ក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹងស្ដីពី ការហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំចំនួន ៣ ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL**វិធីសាស្រ្ត ការពារខ្លួនអ្នកពីការឆបោកបន្លំយកគណនី WhatsApp និង Telegram**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង**សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ឱ្យចូលនិវត្តន៍មន្ត្រីនគរបាលជាតិ ចំនួន ២០រូប**រដ្ឋមន្ត្រីក្រសួងការងារ ណែនាំឱ្យនិស្សិតជ័យលាភីទាំង ១៧ រូបដែលទៅសិក្សានៅឆែក និងអាល្លឺម៉ង់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាទៅកាន់បរទេស**តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ទទួលអំណោយពីសប្បុរសជនផ្តល់ជូនកងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានយកដីព្រៃឈើក្នុងភូមិសាស្ត្រទទួលខុសត្រូវ**គណបក្សខ្មែរតែមួយ ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបានផ្តល់សារគន្លឹះ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម អំពីកត្តាកំណត់ភាពជោគជ័យក្នុងការដឹកនាំអង្គភាព នៅតាមមូលដ្ឋានសុខាភិបាល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការបរិភោគផ្សិតពុល**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចេញដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ**រដ្ឋមន្រ្តីបរិស្ថាន ប្រគេនកូនត្នោតចំនួន១៥០០ដើម ដល់ព្រះគ្រូបណ្ឌិត គូ សុភាព យកទៅដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ក្រុមការងារចំនួន២ ចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការក្រសួងយុត្តិធម៌**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ**សម្តេចតេជោ មានបំណងចង់ទៅឈរ នៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម**សម្តេចតេជោ បបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណ CLV ផ្តួចផ្តើមគំនិតដោយវៀតណាម**រដ្ឋសភាជាតិ ចេញញត្តិគាំទ្រ សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញចូលរួមសន្និសីទពិភពលោកស្តីអំពីអេដស៍ឆ្នាំ២០២៤ នៅក្រុងមុយនិច

សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋលេខាធិការ ប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គនាយក CMAC ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ បានធ្វើរបាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាព នៃកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក នៅការដ្ឋានកោះពាមរាំង ឃុំកោះចក ស្រុកពាមជរ ខេត្តព្រៃវែង ថា ក្រោយទទួលបានបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងបាតទន្លេ ព្រមទាំងបានការឯកភាពពី សម្ដេចក្រឡាហោម ស ខេង ក្រុមការងារអន្ដរក្រសួង បានបើកប្រតិបត្តិការរួមជាមួយ អង្គភាពរបស់ CMAC និងអ្នកពាក់ព័ន្ធមួយចំនួនទៀត សហការជាមួយអាជ្ញាធរ បានដំណើរការស្រាវជ្រាវ និងកំណត់ទីតាំងនៅតំបន់នោះ ហើយបើកប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជារៀងរាល់ថ្ងៃ។

ដោយឡែក ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក CMAC បានធ្វើបង្ហាញអំពីការបច្ចេកទេសបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិច ក្នុងបាតទន្លេ ថា ផែនការប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវា នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង មានទំហំចំនួន ២៦៨ហិចតា ដោយក្នុងនោះ តំបន់ហានិភ័យខ្ពស់មានចំនួន ១៩៧ហិចតា និងតំបន់ដែលហានិភ័យមធ្យមចំនួន ៧១ហិចតា។

ឯកឧត្តម អគ្គនាយក CMAC បានបញ្ជាក់ថា ការបោសសម្អាតសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាភារកិច្ចយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបជាកាតព្វកិច្ចជាតិ និងអន្ដរជាតិ។ ឯកឧត្តម បន្ដថា ការបោសម្អាតគ្រាប់ទាំងនេះ មានប្រយោជន៍យ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចការសន្ដិសុខជាតិ និងផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងដំណើរការស្ដារការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើងវិញ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានធ្វើរបាយការណ៍ ស្ដីពីការងារបូមខ្សាច់ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិច ក្នុងបាតទន្លេ ថា ក្រោយបញ្ចប់កិច្ចប្រជុំដឹកនាំ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានកំណត់ទិសដៅ និងតួនាទីភារកិច្ចយ៉ាងច្បាស់លាស់សម្រាប់ក្រុមការងារអន្ដរក្រសួង និងទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជានោះ ក្រសួងរ៉ែ និងថាមពល បានខិតខំប្រឹងប្រែងអនុវត្តបានយ៉ាងយកចិត្តទុកដាក់បំផុត និងអនុវត្តប្រកបដោយទទួលខុសត្រូវខ្ពស់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានមតិបូកសរុប និងវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិច ក្នុងបាតទន្លេនេះ មានសារៈសំខាន់ណាស់ ព្រោះជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ដើម្បីឱ្យប្រជាពលរដ្ឋ និងការដឹកជញ្ជូនតាមផ្លូវទឹក អាចធ្វើដំណើរប្រកបដោយសុវត្ថិភាព។

សម្ដេចក្រឡាហោម បានបន្ដថា ក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ត្រូវមានការតាំងចិត្តខ្ពស់អំពីការងារទាំងនេះ ដោយមិនទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ក្នុងបាតទន្លេទៀតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង