គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩សីហា ស្លាប់៣នាក់ របួស៨នាក់
ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៣នាក់(ស្រី០នាក់) របួសធ្ងន់៧នាក់(ស្រី០នាក់) របួសស្រាល១នាក់(ស្រី០នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៩ ខែសីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១១នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៥លើក៕