ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ង្វៀន ស៊ុន ហ្វុក ប្រធានរដ្ឋវៀតណាម
ភ្នំពេញ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ស៊ុន ហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។