**ឯកឧត្តម អ៊ុំ រាត្រី ចូលរួមរំលែកទុក្ខគ្រួសារសព២នាក់ប្តីប្រពន្ធ ដែលបានស្លប់បាត់បងជីវិត ក្នុងឧបទ្ទវហេតុដួលរលំអគារក្នុងប្រទេសថៃ**វិមានក្រឹមឡាំង៖ រុស្ស៉ីនឹងប្រកាសថាតើនរណានឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្តង់ប៊ូល**ប្រទេសចិន​​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ ដោយ​បាន​បង្ហាញថ្ម​នុយក្លេអ៊ែរ​ដែល​មាន​ទំហំ​តូច​បំផុត**ថៃប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងនៃអគារដែលបាក់រលំ ក្នុងអំឡុងការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា**ប្រធានាធិបតីបារាំង៖ អ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនមិនអាចដណ្ដើមយកមកវិញនូវទឹកដីដែលរុស្ស៉ី ដណ្ដើមកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤នោះទេ**អ៉ីរ៉ង់ នឹងរៀបចំកិច្ចចរចាជុំវិញកម្មវិធីនុយក្លេអ៊ែរ នៅក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េ នៅថ្ងៃសុក្រសប្ដាហ៍នេះ**ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ដ៏ល្បីប្រចាំនៅប្រទេសចិនចំនួន ៨រូប មកទស្សនា និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានារដូវកាលបៃតង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥**កម្ពុជា និងអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម**អគ្គនាយកដ្ឋានគយ ណែនាំស្តីពីការពង្រឹង ប្រសិទ្ធភាពគ្រប់គ្រង ការនាំចូលផ្លែទុរេនស្រស់**ឯកឧត្តម ហែម វណ្ណឌី ជំរុញការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធិភាព**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមបានទទួលមរណភាព**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅលោក សែម រតនា អ្នកផលិតមាតិការតាមបណ្តាញសង្គម ដើម្បីបំភ្លឺជុំវិញការផលិតមាតិការ ដែលប៉ះពាល់ និងថ្នាំងថ្នាក់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅប្រទេសជប៉ុន**ក្រសួងសាធារណការ ដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន**ផ្លូវខេត្តលេខ ១៤៦B ដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍**រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart

កម្ពុជា-វៀតណាមនឹងរៀបចំព្រឹត្តិការណ៍ “សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២២”


ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២
វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ ប្រទេសកម្ពុជា-វៀតណាមនឹងរៀបចំព្រឹត្តិការណ៍ “សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ នារាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា វៀតណាមបន្ទាប់ពីការពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ-១៩។
តាមគម្រោង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងអញ្ជើញចូលរួមជាអធិបតី និងថ្លែងសន្ទរកថា បើកកម្មវិធីនេះ។ ជាមួយគ្នានោះដែរ ក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ័ង ដាវគឿង (HOÀNG ĐẠO CƯƠNG) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងតំណាង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំ ព្រះរាជាណាចក្រកម្ពុជាផងដែរ។
សូមជម្រាបជូនថា អនុលោមតាមកិច្ចសហប្រតិបត្តិការវប្បធម៌រវាងក្រសួងជំនាញនៃប្រទេសទាំងពីរសម្រាប់ឆ្នាំ២០១៨-២០២២ សប្តាហ៍វប្បធម៌វៀតណាម និងសប្តាហ៍វប្បធម៌កម្ពុជា ត្រូវបានរៀបចំជាបន្តបន្ទាប់ក្នុងខែសីហា និងខែកញ្ញាក្នុងឆ្នាំនេះ។
ដើម្បីអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា២០២២ និងខួបទី៥៥នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាមនេះដែរ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម សហការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាក៏នឹងរៀបចំទីតាំងសម្រាប់បង្ហាញវប្បធម៌ ប្រទេស ប្រជាជន និងការអប់រំរបស់វៀតណាមក្នុងក្របខណ្ឌសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ផងដែរ។ ជាមួយនឹងមូលបទ “បេតិកភណ្ឌនិងការអភិវឌ្ឍមនុស្ស” ដែលនឹងរៀបចំពីថ្ងៃទី១០ដល់ថ្ងៃ១៤ ខែសីហា ឆ្នាំ២០២២ ពិព័រណ៍វប្បធម៌-អប់រំវៀតណាម ដាក់បង្ហាញរូបថតជាង៥០ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ ទេសភាពនិងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ជាពិសេសគឺរូបថតអំពីបេតិកភណ្ឌធម្មជាតិ បេតិកភណ្ឌវប្បធម៌រូបីនិងអរូបីរបស់វៀតណាម ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ រូបភាពសមិទ្ធិផលកីឡា និងសមាហរណកម្មនិងការអភិវឌ្ឍរបស់វៀតណាម។ បន្ថែមពីលើរូបភាព ពិព័រណ៍ក៏មានតាំងបង្ហាញអំពីផលិតផលសិប្បកម្មរបស់វៀតណាមផងដែរ។ លើសពីនេះ នេះគឺជាលើកទីមួយដែលសកលវិទ្យាល័យនិងវិទ្យាស្ថានបណ្តុះបណ្តាលមួយចំនួនរបស់វៀតណាម បានចូលរួមក្នុងពិព័រណ៍ ដើម្បីណែនាំឱ្យស្គាល់ការអប់រំក្នុងប្រទេសវៀតណាមនិងគោលនយោបាយអប់រំ ដែលទាក់ទាញសិស្ស-និស្សិតបរទេសរួមទាំងនិស្សិតកម្ពុជា ដែលបានជ្រើសរើសប្រទេសវៀតណាម សម្រាប់ការសិក្សាកម្រិតនានា។
តាមរយៈវត្ថុតាំងបង្ហាញ ទីតាំងពិព័រណ៍ បង្ហាញប្រជាជនកម្ពុជានិងមិត្តអន្តរជាតិអំពីវៀតណាម ដែលជាប្រទេសដែលមានវប្បធម៌ដ៏សម្បូរបែប ការអភិវឌ្ឍដ៏សកម្ម សក្តានុពលវប្បធម៌និងកីឡា ទីកន្លែងសម្រាប់វិនិយោគ និងការផ្សាភ្ជាប់បេតិកភណ្ឌជាមួយការអភិវឌ្ឍមនុស្សសម្រាប់គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ទីតាំងពិព័រណ៍បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនៃសកម្មភាពវប្បធម៌និងសិល្បៈនានា សម្រាប់អបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា២០២២ ដែលរួមចំណែកបន្តផ្សព្វផ្សាយនិងការអភិវឌ្ឍទំនាក់ទំនងក្នុងស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំស្ថិតស្ថេរយូរអង្វែង” រវាងវៀតណាមនិងកម្ពុជា។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងសទី២៤ មិថុនា ១៩៦៧ រហូតមកដល់ឆ្នាំ២០២២នេះ គឺមានរយៈពេល៥៥ឆ្នាំហើយ ដោយទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរនាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលជាប់ទាក់ទង