ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីទីក្រុងឆ្លាត និងចីរភាពនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីទីក្រុងឆ្លាត និងចីរភាពនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ សម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត នៅសណ្ឋាគារRaffles Hotel le Royal។
កិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តគោលដៅ និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ២៥នាក់៕