**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

គម្រោងទឹកស្អាត និងអនាម័យជួយសិស្ស ប្រជាសហគមន៍បានទទួលទឹកស្អាតប្រើប្រាស់ និងកាត់បន្ថយប្លាស្ទិក

ខេត្តសៀមរាប៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការតម្លើងធុងទឹកចម្រោះទឹកស្អាតសម្រាប់សិស្សានុសិស្ស និងសហគមន៍ ប្រើប្រាស់នៅតាម សាលារៀន មិនត្រឹមតែជួយក្នុងការកាត់បន្ថយប្លាស្ទិកក្នុងសហគមន៍ទេ ប៉ុន្តែជាផ្នែកមួយសំខាន់ក្នុងការផ្តល់នូវ គុណភាព ទឹកស្អាតសម្រាប់ប្រើប្រាស់ដែលជាផ្នែកផ្តល់នូវសុខភាពនិងការចំណាយថវិកាទិញទឹកបរិភោគថែមទៀត។

កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ខណៈឯកឧត្តមបានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងទឹកស្អាត និងអនាម័យ (Project W) ជាគម្រោង របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដែលបានផ្ដួចផ្ដើម ឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀន។

ក្នុងពិធីនេះ ឯកឧត្តម រដ្ឋលេខាធិការបានចុះពិនិត្យធុងទឹកស្អាតនៅ អនុវិទ្យាល័យតាប៉ាង ស្ថិតនៅក្នុង ភូមិតាប៉ាង សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។

ឯកឧត្តម បានមានប្រសាសន៍ថា “គម្រោងនេះគឺជាផ្នែកមួយដែលក្រសួងបរិស្ថានបានផ្តល់ការគាំទ្រ អង្គការ ជឿជាក់លើសិស្សជនបទក្នុងការធ្វើឱ្យសហគមន៍នៅក្នុងខេត្តសៀមរាបមិនមានប្លាស្ទិក។ យើងចាប់ផ្តើមពី សាលារៀនទៅ ក្នុងនេះយើងបានចែកដបទឹកដែលអាចប្រើប្រាស់ជំនួសដបប្លាស្ទិក។ ក្រៅពីនេះយើងក៏ផ្តល់នូវ ប្រភពទឹកស្អាតដែលក្រៅពីមិនត្រឹមជួយដល់សុខភាពទេ វាក៏នៅផ្តល់គុណភាពទឹកស្អាត ហើយនៅជាផ្នែកមួយ កាត់បន្ថយការប្រើប្រាស់ដបផ្លាស្ទិកនិងការចំណាយទិញទឹកសម្រាប់បរិភោគថែមទៀត”។

ឯកឧត្តមមានប្រសាសន៍ថា ការផ្តល់ទឹក និងដបទឹកសម្រាប់សិស្សានុសិស្សនេះគឺជាផ្នែកមួយពង្រឹងផ្នែក បរិស្ថានដើម្បីធ្វើយ៉ាងណាកុំឱ្យសាលានេះមានប្លាស្ទិកនិងការកាត់បន្ថយចំណាយលើការទិញទឹកបរិភោគ។

ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់ថា បើយោងតាមទិន្នន័យសិក្សាបានឱ្យដឹងថាសាលារៀន ជុំវិញឧទ្យាជាតិអង្គរដែលស្ថិតក្នុងសហគមន៍មានរហូតដល់៥៤សាលារៀន ហើយក្នុងចំណោមនេះយើងបាន ដាក់ធុងទឹកស្អាតបានចំនួន២សាលា និង៣សាលាទៀតកំពុងដំណើរការ។ក្នុងគម្រោងនេះគេនឹង ដំណើរការ បន្តបន្ទាប់ទៀត។ តាមពិតគម្រោងនេះគេបានចាប់ផ្តើមតាំងតែមុនការផ្ទុះនៃជំងឺកូវីដ១៩ ប៉ុន្តែដោយសារកូវីដ១៩ ផ្ទុះទៅយើងបានផ្អាក ហើយពេលនេះយើងបានចាប់ផ្តើដំណើរការគម្រោងនិងចាប់ផ្តើមធ្វើបន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថាតាមគម្រោងនឹងផ្តល់ដបទឹកចំនួន៤ម៉ឺនដល់សិស្សានុសិស្សដែលកំពុងរៀននៅជុំវិញតំបន់ឧទ្យាជាតិអង្គរនេះ។ ជាគោលដៅសំខាន់មួយក្នុងការចូលរួមជាមួយក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ដែលធ្វើឱ្យបរិស្ថានក្នុងតំបន់ទេសចរណ៍នេះគ្មានបំពុលដោយប្លាស្ទិក ហើយក្នុងសហគមន៍ របស់គាត់ក៏គ្មានសំរាមប្លាស្ទិកដែរ។

គួររំលឹកថាគម្រោងទឹកស្អាត និងអនាម័យ (Project W) ជា គម្រោងមួយដែលមានគោលដៅចម្បងក្នុង ការលើកកម្ពស់សុខភាព ការសិក្សា និងអនាម័យឱ្យមានភាពល្អប្រសើរនៅតាមសាលារៀនសាធារណៈ ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិក ដោយផ្ដើមចេញពីគ្រឹះសា្ថនអប់រំ តាមរយៈការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត ឡដុតសំរាម និងបង្គន់អនាម័យ។

គម្រោងនេះបានកំពុងអនុវត្តគម្រោងសាកល្បងរបស់ខ្លួនចំនួន ៥ សាលាក្នុងនោះរួមមាន វិទ្យាល័យ ខ្នារសណ្តាយ វិទ្យាល័យតេជោ ហ៊ុន សែនអង្គរធំ អនុវិទ្យាល័យតាប៉ាង អនុវិទ្យាល័យខ្ចាស់ និង វិទ្យាល័យត្រពាំងប្រិយ៍។ បន្ទាប់ពីវាយតម្លៃគម្រោងសាកល្បង គម្រោងនឹងកំពុងបន្តបេសកកម្មរបស់ខ្លួននៅក្នុង សាលារៀនសាធារណចំនួន ៤៩ សាលា បន្ថែមទៀតនៅទូទាំងខេត្តសៀមរាប។ នេះគឺជាគម្រោងមួយជួយ កាត់បន្ថយប្លាស្ទិក និងផ្តល់ទឹកស្អាតសម្រាប់សិស្សប្រើប្រាស់ និងផឹកដោយឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង