**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

បទអត្ថាធិប្បាយ៖ ជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ឆ្លុះបញ្ចាំងឱ្យឃើញពីកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ


កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៩ ខែក្កដា ដល់ថ្ងៃទី៥ ខែសីហាបានដំណើរការទៅយ៉ាងរលូន និងបិទបញ្ចប់ទទួលបានជោគជ័យយ៉ាងធំធេង ដោយមានសមាជិកអាស៊ាន ប្រទេសដៃគូចំនួន ៣៧ ប្រទេសចូលរួម និងអគ្គលេខាធិការដ្ឋានអាស៊ាន។
ក្រសែភ្នែកពិភពលោកពិតជាបានផ្តោតមករកដំណើរការនៃកិច្ចប្រជុំនេះនិងបានធ្វើការព្យាករណ៍ផ្សេងៗគ្នាអំពីលទ្ធផលនៃការប្រជុំ ពីព្រោះថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នេះបានប្រព្រឹត្តទៅក្នុងបរិយាកាសពិភពលោកមួយដែលមានការវិវត្តស្មុគស្មាញយ៉ាងក្រៃលែងដែលបណ្តាលមកពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណាច សង្គ្រាមបង្ហូរឈាមរវាងរុស្សីនិងអ៊ុយក្រែន ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-19 មកលើសេដ្ឋកិច្ច សង្កម និងភាពតានតឹងក្នុងតំបន់។ នេះគឺជាពេលវេលានៃការសាកល្បងសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទាំងនេះហើយ។
ប្រិយមិត្តជាទីមេត្រី!
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ត្រូវបានបញ្ចប់ហើយនោះ តើកិច្ចប្រជុំនេះទទួលបានលទ្ធផលផ្លែផ្កាអ្វីខ្លះ ?
បើតាមការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ាន និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ៖ កិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ត្រូវបានមន្ត្រីការទូតទាំងអស់ឯកភាពគ្នាចំនួន៤ចំណុចសំខាន់ ៖
សំឡេង៖ «ទី១ ការស្នើសុំចូលជាសមាជិកអាស៊ាន របស់ទីម័រ ទី២ ក្រសួងការបរទេសក៏បានសរសើរពីវឌ្ឍនភាពដ៏ល្អរបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ ទី៣ កិច្ចប្រជុំបានស្វាគមន៍ប្រទេសជាដៃគូជាច្រើនក្នុងការចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងសហ ប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ដោយក្នុងនោះមានប្រទេសចំនួន៦បានចុះហត្ថលេខា ដូចជា ប្រទេសដាណឺម៉ាក់ សាធារណរដ្ឋហេលេនិក(ក្រិក) ប្រទេសហូឡង់ ស៊ុលតង់ អូម៉ង់ រដ្ឋកាតា និងអារ៉ាប់រួម ។ ទី៤ អាស៊ានបានសម្រេចឯកសារទស្សនទាន ស្ដីពីសំណើកិច្ចប្រជុំកំពូលអាស៊ាន កាណាដា ដើម្បី រំឭកខួបអនុស្សាវរីយ៍ខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន -កាណាដា»។
ជាមួយគ្នានោះរដ្ឋមន្ត្រីការបទេសអាស៊ាន និងចិន ក៏ឯកភាពគ្នា ជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដើម្បីកំណើនសេដ្ឋកិច្ច ការរីកចម្រើនសម្រប់ប្រទេស និងប្រជាជននៃប្រទេសនីមួយៗផងដែរ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា វាមិនមែនជារឿងងាយស្រួលទេក្នុងការរៀបចំនិងសម្របសម្រួលកិច្ចប្រជុំជាង២០សំខាន់ៗ ជាពិសេសកិច្ចប្រជុំដែលមានប្រធានបទក្ដៅ និងចម្រូងចម្រាស់ ប៉ុន្តែកម្ពុជាអាចធ្វើបាននេះគឺជាជោគជ័យដ៏ធំធេង។ រយៈពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន មានរឿងរសើបចំនួន៣ទាំងក្នុងតំបន់ និងសកលលោក ដែលកម្ពុជាត្រូវទទួលបន្ទុកក្នុងការសម្របសម្រួលដោះស្រាយជាមួយសមាជិកអាស៊ាន គឺទី១ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ទី២បញ្ហាសមុទ្រចិនខាងត្បូង និងទី៣បញ្ហានៅប្រទេសអ៊ុនក្រែន និងរុស្ស៊ី។
ឯកឧត្តមបន្តថា៖ សម្រាប់ឆ្នាំនេះ បញ្ហាសមុទ្រចិនខាងត្បូងមិនសូវតានតឹងដូចពេលមុនៗនោះទេ ដោយភាគីពាក់ព័ន្ធបានឯកភាពថា ការលើកកម្ពស់ថែរក្សាសន្តិភាពគឺជារឿងសំខាន់។ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ អាស៊ាននឹងពិនិត្យសេចក្ដីថ្លែងការណ៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលបានដាក់ចេញនូវការអនុវត្តន៍ ជាវឌ្ឍនភាពដែលមើលឃើញជាក់ស្ដែង សម្រាប់អនុញ្ញាតឱ្យអាស៊ានធ្វើការវាយតម្លៃជាវិជ្ជមាន សម្រាប់ការត្រឡប់របស់តំណាងមីយ៉ាន់ម៉ាស្មើភាពគ្នា ដើម្បីចូលរួមកិច្ចប្រជុំកំពូល ។
ជាមួយគ្នានេះដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ថា៖ កម្ពុជាទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយរូបវន្ត ខណៈដែលកិច្ចប្រជុំ នារយៈពេលកន្លងមកបានអាក់ខានធ្វើដោយផ្ទាល់ដោយសារកត្តាកូវីដ-១៩។សម្ដេចបន្តថា៖នេះមិនមែនជារឿងចៃដន្យនោះទេ ដែលឥស្សរជន នៃបណ្ដាប្រទេសធំៗនៅលើសកលលោកមានវត្តមានក្នុងកិច្ចប្រជុំនេះ។
សំឡេង៖ «កត្តាធំបំផុតគឺសុវត្ថិភាព ដែលសុវត្តិភាពនេះចែកចេញជា២ផ្នែក សុវត្ថិភាពទី១ គឺ សន្តិភាពដែលយើងមាន ដែលយើងរកបានដោយលំបាក ហើយយើងបានការពារវាដោយគត់មត់ ប្រទេសមួយចំនួនមិនបានទាឡានបាឡាំងដាស់ ពីយើងដើម្បីជិះនោះទេ អ្នកដែលមកកាន់ប្រទេសកម្ពុជា គេតែងគិតអំពីសុវត្ថិភាពផ្ទាល់របស់ពួកគេដែរ។ ដូច្នេះកត្តាសន្តិភាព និងស្ថិរភាពនយោបាយនេះផ្ដល់ឱកាសដល់ការវាយតម្លៃរបស់ដៃគូខាងក្រៅរបស់យើង ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការប្រជុំ។ កត្តាទី២ គឺ ទាក់ទងការដែលយើងត្រួតត្រាបាននូវជំងឺកូវីដ-១៩»។
ព្រឹត្តិការណ៍នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺជាព្រឹត្តិការណ៍ធំទី ២ប្រចាំឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ហៅកាត់ថា AMM ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីប្រកាសនៅរាជធានីបាងកក ក្នុងឆ្នាំ១៩៦៧ ហើយមានភារៈទទួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខរបស់អាស៊ាន ក៏ដូចជាទំនាក់ទំនងរបស់អាស៊ានជាមួយភាគីខាងក្រៅអាស៊ានផងដែរ ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង