**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការរៀបចំឡើងវិញកន្លែងចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ កម្រិតស្រាលនៅតាមបណ្ដាអង្គភាព ទូទាំងកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ០០៧/២០២២ សណន របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្តីពី ការរៀបចំ ឡើងវិញកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល នៅតាមបណ្ដាអង្គភាពទូទាំងកងយោធពលខេម រភូមិន្ទ និងផ្សព្វផ្សាយប្រសាសន៍ណែនាំ របស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងបានចាត់ក្រុមគ្រូពេទ្យ ធ្វើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូន យោធិន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងផងដែរ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ឡើងអានសេចក្ដីណែនាំលេខ០០៧/២០២២ សណន របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងផ្សព្វ ផ្សាយ អំពីវិធានការមួយចំនួន ក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងរបៀបព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល ជូនយោធិន និងការធ្វើចត្តាឡីស័ករបស់យោធិនម្នាក់ៗ ក្នុងករណីមានវិជ្ជមានកូវីដ-១៩ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះស្ថានភាពនៃការឆ្លងរាលដាលជាថ្មីទៀត នៃ ជំងឺកូវីដ-១៩ មានការ កើនឡើង តែមិនបណ្ដាលឲ្យយើងមានសភាពធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារកង ទ័ពរបស់យើង និងក្រុមគ្រួសារបានចាក់ វ៉ាក់សាំង ដូសទី ៥បានគ្រប់ ៗគ្នា តែយោធិនគ្រប់រូបនិងក្រុមគ្រួសារត្រូវតែបន្ត អនុវត្តន៍នូវវិធានការ ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការបីកុំ និងបីការពាររបស់សម្ដេចតេជោហ៊ុន សែន ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនគណៈកម្មការ ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រួម ជាមួយនិងក្រុមគ្រូពេទ្យ នៅផ្នែក សុខាភិបាល និងផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បី រៀបចំកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល ជូន យោធិន និងក្រុមគ្រួសារឡើងវិញ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្តីណែនាំលេខ០០៧/២០២២ សណន របស់ អគ្គបញ្ជាការដ្ឋាន និងប្រសាសន៍ណែនាំរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក ។
បន្ទាប់មកយោធិនគ្រប់រូបចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើតេស្តរហ័សដើម្បី រកអង់ ទីហ្សែនកូវីដ -១៩ ។ បើក្នុងករណី មានវិជ្ជមាន និងត្រូវរៀបចំការព្យាបាលកម្រិតស្រាល ជូនពួកគាត់នៅក្នុងគិលានដ្ឋាន ឬនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយដាក់ឲ្យនៅដាច់ដោយឡែក ៕

អត្ថបទដែលជាប់ទាក់ទង