**សម្តេចធិបតី៖ ការអប់រំ សំខាន់បំផុត គឺ “គ្រូ និងសិស្ស” ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យលើ សមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូប្រកបដោយគុណ ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ**សម្តេចធិបតី៖ ការធ្វើទំនើប​កម្ម និងបរិវត្តកម្មឌីជីថល គឺជាសមិទ្ធផលដ៏លេចធ្លោ​បំផុតរបស់​វិទ្យា​ស្ថានជាតិអប់រំ**សម្តេចធិបតី៖ អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត**សម្តេចធិបតី៖ ធ្វើជាគ្រូមិនអាចពឹងផ្អែកលើ ChatGPT ទាំងស្រុងនោះទេ**អ្នកនាំពាក្យការពារជាតិ ប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាថ្មីៗនេះ**សម្តេចធិបតី ណែនាំក្រសួងអប់រំ ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា- ឌីជីថល ដល់គ្រូបង្រៀន**សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្ដល់​អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ**សម្តេច ឃួន សុដារី៖ នៅក្នុងនីតិកាលទី៧ការទូតសភា បានចូលរួមលើកកម្ពស់ តួនាទីរបស់កម្ពុជា ក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព ជូនប្រជាពលរដ្ឋ**សម្តេចធិបតី៖ សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ**សម្តេចធិបតី គាំទ្រនិងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំ ចំពោះការពង្រឹងសមត្ថភាពគុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព**១០ថ្ងៃ មន្ត្រីមូលដ្ឋានផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង ៣ពាន់លើកទូទាំងប្រទេស!**អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត**ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តកណ្តាល**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តប៉ៃលិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពីធីរំលឹក ទិវាជាតិនៃការចងចាំ ២០ ឧសភា**កងកម្លាំងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ទទួលបានអាវភ្លៀងជាអំណោយយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**ប្រតិភូនគរបាលឥណ្ឌូនេស៊ីថា សន្តិសុខនៅកម្ពុជា មានភាពល្អប្រសើរ ខុសពីអ្វីដែលធ្លាប់បានលឺ ពីការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ដែលធ្លាប់បន្ទុចបង្អាប់កម្ពុជាកន្លងមក

សិក្ខាកាមចំនួន ១៨២នាក់ ចូលរៀនវគ្គបំប៉នជំនាញបោសសម្អាតមីន នៅបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក

ភ្នំពេញ៖ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាយត្រាំខ្នារ ស្ថិតនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីនរយៈពេលខ្លី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងទ័ពជើងគោក ក្រោមអធិបតីភាពឧត្តមសេនីយ៏ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ព្រមទាំងវត្តមានមន្ត្រីជំនាញអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ ( CMAC ) ។

នៅក្នុងមតិស្វាគមន៏ និងរបាយការណ៏បើកវគ្គ អានដោយឧត្តមសេនីយ៏ទោ គង់ ប៉ក់ នាយសេនាធិការរង និងជាមេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បានឲ្យដឹងថាវគ្គដែលត្រូវដំណើរការបើកនាពេលនេះ មានរយះពេល ១៩ថកងៃ ចាប់បើកពីថ្ងៃទី៨ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ។ មានកម្មសិក្ខាកាមចំនួន ១៨២នាក់ គ្រូយោធាចារ្យចំនួន ៦ នាក់ អ្នកសម្របសម្រួលចំនួន ០៦នាក់ និងជំនួយការចំនួន ៩នាក់ សរុបចំនួន ២០៤នាក់ ។ មកពីបណ្តារកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ ខ្លឹមសាមេរៀនដែលត្រូវរៀនសូត្ររួមមាន ៖
មេរៀនជំនាញបោសសម្អាតមីន ( របៀបប្រើប្រាស់ម៉ាស៊ីនរាវម៉ីន ) , ម៉ាស៊ីនរាវម៉ីនស៊ាឌីវ័ន (Ciea D1) , ម៉ាស៊ីនអេសស្រ៊ី(F3)ទ្រឹស្តី+ ការអនុវត្ត, ម៉ាស៊ីនរាវម៉ីនស៊ាឌីវ័ន (Ciea D1) និងឌីអេស( DS) , ម៉ាស៊ីនF3 ( ទ្រឹស្តី+ការអនុវត្ត ) , ម៉ាស៊ីនអេប៊ិចជ័រ និងអាប់ប៉ិច ៧៤០ , ម៉ាស៊ីនឌីអេស និងអាប់ប៉ិច ៧៤០ , អប់រំចិត្តសាស្ត្រ និងមុខវិជ្ជាពេទ្យបឋម ។គ្រប់មេរៀនជំនាញគ្រូយោធាចារ្យនឹងផ្តល់ជូនទាំងទ្រឹស្តី និងការអនុវត្តន៏ជាក់ស្តែងផងដែរ ។

មន្ត្រីជំនាញអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស៊ីម៉ាក់ ( CMAC ) ឯកឧត្តម អ៊ុ សុជាតិ អនុប្រធានអចិន្ត្រៃយ៍វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ជាប្រធានសាលាហ្វឹកហ្វឺន ទទួលបន្ទុកការងារទូទៅ
ក្នុងពិធីបើកវគ្កហ្វឹកហ្វឺនជំនាញម៉ាស៊ីនរាវមីន បានចូលអបអរសារទ និងថ្លែងអំណរគុណដល់មេបញ្ជាការកងទ័ពជើងគោក និងដោយមានការសម្របសម្រួលពីឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ដែលបានឲ្យអង្គភាពស៊ីមាក់ចូលរួមបើកវគ្គដល់នាយ- ពលទាហានកងទ័ពជើងគោកជាបន្តបន្ទាប់ ។

ឯកឧត្តម អ៊ុ សុជាតិ បានបន្តទៀតថា ចាប់តាំងពីឆ្នាំ២០១៩ មកដល់ពេលនេះ បានដំណើរបើកវគ្គការបោសសម្អាតមីននៅបញ្ជាការដ្ឋានវិស្វកម្មបានចំនួន ៣លើក មានសិក្ខាកាមចូលរួមរៀនសូត្រសរុបចំនួន ៤១៨នាក់ និងបានចាត់ទុកថា ការដំណើរបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ បោសសម្អាតមីនដល់កងទ័ពនាពេលនេះ ពិតជាបានពង្រឹងសមត្ថភាព គុណភាព ចំណេះដឹង ចំណេះធ្វើ ពិតប្រាកដក្នុងការបណ្តុះបណ្តាលធនធានមនុស្ស កងយោធពលខេមរភុមិន្ទ ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឃន៏ជាតិ ។

ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ខឹមជា សាឃឿន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង និងសហការីចំណុះបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោកទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្តបំពេញភារកិច្ចរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នាពេលកន្លងមក និងបានសហការគ្នាជាធ្លុងមួយធ្វើឲ្យវគ្គនេះបានដំណើរការបើកប្រព្រឹត្តិទៅតាមការគ្រោទុក្ខ ។

ឯកឧត្តម ខឹមជា សាឃឿន ក៏បានបញ្ចាក់ពីគោលបំណងនៃបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីននាពេលនេះគឺសំដៅកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបង្កើនឲ្យមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថភាពខ្ពស់ក្នុងការអនុ
វត្តន៏កិច្ចការបោសសម្អាតមីនទាំងការគ្រប់គ្រងធនធានមនុស្ស និងមូលដ្ឋានសម្ភារៈឲ្យមានលក្ខណះប្រសើរសមស្រប និងឲ្យយោធិនទាំងអស់យល់ដឹងអំពីការប្រើប្រាស់ម៉ាស៊ីនរាវមីនគ្រប់ប្រភេទ យល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ កាកសំណល់ជាតិផ្ទុះដែលបន្សល់ទុក្ខពីសម័យសង្គ្រាម ។

ឯកឧត្តម ខឹមជា សាឃឿន ក៏គូសបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលរងនូវសង្គ្រាមចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ប្រទេសជាតិត្រូវរំដោះចេញពីរបបប៉ុលពតក៏ពិតមែន តែសង្គ្រាមមិនបានបញ្ចប់នោះទេ រហូតដល់ឆ្នាំ១៩៩៨ សង្គ្រាមត្រូវបានបញ្ចប់ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា កម្ពុជាបានបន្សល់នូវកាកណល់សង្គ្រាមជាច្រើនរហូតដល់បច្ចុប្បន្ន ។ ប៉ុន្តែវិស័យដោះមីនរបស់កងយោធពលខេមរភូមិន្ទ ចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ មកម្លេះ ។
ឯកឧត្តម ខឹមជា សាឃឿន បានប្រសាសន៍បន្តទៀតថា សម្តេចតេជា នាយករដ្ឋមន្ត្រីបានបង្កើតអជ្ញាធរគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានសម្តេចជាប្រធាន ហើយមានភារកិច្ចជួយសម្របសម្រួលលើវិស័យមីនទូទាំងប្រទេស និងឆាកអន្តរជាតិ ។ អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានប្រកាសដាក់ចេញនូវគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម ។ ទន្ទឹមនិងនោះកងកម្លាំងវិស្វកម្មកងទ័ពជើង នៃកងយោធពលខេមរភូមិន្ទ បានប្រកាន់ភ្ជាប់នូវតួនាទី ភារកិច្ច ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឈន៍ជាតិ ដោយបានរំដោះដីជូនប្រជាពលរដ្ឋប្រកបមុខរបរចិញ្ចឹមជីវិត និងរស់នៅដោយក្តីសង្ឃឹម ។

ឯកឧត្តម ខឹមជា សាឃឿន បានថ្លែងអំណរគុណដល់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល នាយកស៊ីមាក់CMAC ដែលតែជួយផ្តល់ទាំងស្មារតី សម្ភារៈ ថវិកា បទពិសោធន៍និងសហការីទាំងអស់ កនុងកិច្ចការដោះមីន កម្លាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទជាបន្តបន្ទាប់ ។

ឯកឧត្ត ខឹមជា សាឃឿន ក៏បានផ្តាំផ្ញើរដល់សិក្ខាលកាមទាំងអស់ គោរពឲ្យបានហ្មឺងម៉ាត់នូវនិន័យសណ្តាប់ធ្នាប់ បទបញ្ជាផ្ទៃក្នុងវគ្គ វិន័យ បទបញ្ជាទូទៅ ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹងមុខជំនាញបច្ចេកទេស និងត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមលើបណ្តារខ្លឹមសារមេរៀន ត្រូវយកចិត្តទុកដាក់សិក្សាទាំងទ្រឹស្តី ក៏ដូចជាការអនុវត្តជាក់ស្តែង ខិតខំស្រាវជ្រាវបន្ថែមឯកសារដែលមានស្រាប់ ស្វែងយល់បទពិសោធន៏ល្អៗ ត្រូវពុះពារជំនះរាល់ការលំបាក និងខិតខំរៀនសូត្រឲ្យបានលទ្ធផលល្អនៅពេលបញ្ចប់វគ្គ ៕

អត្ថបទដែលជាប់ទាក់ទង