មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញចុះត្រួតពិនិត្យកម្លាំងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញត្រួតពិនិត្យកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ជំងឺកូវីត១៩ មិនឲ្យចូលក្នុងប្រទេស នៅក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
លោកបានណែនាំកងកម្លាំង បន្តសហការធើ្វការងារជាមួយស្ថាប័នពាក់ព័ន្ធឲ្យបានរលូន និងអនុវត្តអោយបានម៉ឺងម៉ាត់នូវបទបញ្ជាថ្នាក់លើដាក់ចុះដោយជោគជ័យ។
លោកមេបញ្ជាការ ក៏បានណែនាំកងកម្លាំង ត្រូវរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ជាពិសេសអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ៣កុំ៣ការពារ ព្រោះជម្ងឺកូវីត១៩ មិនទាន់ផុតរលត់នៅឡើយទេ៕