**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានប្រសាស៍បែបនេះ ក្នុងពេលអញ្ជើញ សម្ពោធសមិទ្ធផលស្នាក់ការគណបក្សស្រុកព្រៃឈរ និងផ្សព្វផ្សាយខ្លឹមសារសន្និបាតគណកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនថ្នាក់ដឹកនាំ គណបក្សស្រុកព្រៃឈរនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។

ពិធីនេះក៏មការ អញ្ជើញ ចូលរួម ពី ប្រធានក្រុមការងារចុះជួយស្រុក ឃុំទូទាំងស្រុកព្រៃឈរ រួមនឹង ថ្នាក់ដឹកនាំ សមាជិក សមាជិកា បកបក្សចូល ប្រមាណជិត1,000នាក់ នៅទីស្នាក់ការការគណបក្សស្រុកព្រៃឈរ។

ក្នុងឳកាសនោះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជន ឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ បាន ណែនាំ ដល់ មន្ត្រី បក្ស ទាំងអស់ ត្រូវ បេីក វេទិកា សាធារណៈ ក្នុង មូលដ្ឋាន របស់ ខ្លួន ដេីម្បី ឲ្យ បាន ដឹង ថា ប្រជាពលរដ្ឋ ខ្វះខាត អ្វី និងត្រូវ ការ អ្វី ហេីយយើង ត្រូវ ដោះស្រាយ ជូន គាត់ ។ លេីសពី នោះ ត្រូវ បន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺ ត្រូវ ខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវ ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត ឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ ហើយ ត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

ជាមួយគ្នា នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន។ ហេីយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា ឲ្យដូចភ្លៀងរលឹម។ លេីសពី នោះ ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជា ពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលនោះ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង