លោក ញ៉ាញ់ ជាបហ៊ង នាំយកទៀនវស្សា គ្រឿងឧបភោគ ទេយ្យទាន បច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៤វត្ត នៃឃុំស្វាយចចិប
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានក្រុមកាងារថ្នាក់ខេត្តចុះជួយឃុំស្វាយចចិប រួមជាមួយ លោក លោកស្រីសមាជិកក្រុមកាងារ លោក លោកស្រី ជាក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បាននាំយកទៀនវស្សា គ្រឿងឧបភោគ ទេយ្យទាន បច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៤ វត្ត នៃឃុំស្វាយចចិប។
ក្នុងនោះរួមមាន៖ ទៀនវស្សា ចង្ហាន់ អង្ករ មី ត្រីខ ប្រេងឆា ទឹកសុទ្ធទឹកក្រូច ទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករ ខ្ទឹម ប៊ីចេង អំបិល បច្ច័យ៕