ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម ប្រគល់កុំព្យូទ័រ ២គ្រឿង ដល់រដ្ឋបាលស្រុកឧដុង្គ សម្រាប់ប្រើប្រាស់ក្នុងអង្គភាព
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម នៅល្ងាចថ្ងៃអាទិត្យ ទី ០៧ ខែសីហា ឆ្នាំ២០២២ បានប្រគល់កុំព្យូទ័រ ចំនួន ២ គ្រឿង ដល់រដ្ឋបាលស្រុកឧដុង្គ សំរាប់ប្រើប្រាស់ក្នុងអង្គភាព ។
លោក មួង ធី អភិបាលស្រុកឧដុង្គ បានគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះទឹកចិត្តដ៍ថ្លៃថ្លានេះ និងជូនពរឯកឧត្តម និងនាយ នាយរង ពលទាហាន សាលានាយទាហានសកម្មទាំងអស់ ជួបតែពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕