**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ

ឃាត់រថយន្តធុនធ្ងន់មួយចំនួន ដែលចូលក្នុងក្រុងបាត់ដំបង និងរកឃើញទំនិញហាមឃាត់មួយចំនួន

ភ្នំពេញ៖ អាជ្ញាធរបានធ្វើការហាមឃាត់រថយន្តធុនធ្ងន់មួយចំនួន ដែលចូលក្នុងក្រុងបាត់ដំបង និងបានស្វែងរកឃើញទំនិញហាមឃាត់មួយចំនួន។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ បានធ្វើការបញ្ជាដោយផ្ទាល់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារ ក្នុងការត្រួតពិនិត្យរថយន្តដឹកទំនិញ ធុនធ្ងន់ ដែលបានដឹកទំនិញចូលក្នុងក្រុងបាត់ដំបង ដែលធ្វើដំណើរពីភូមិសាស្រ្ដរាជធានីភ្នំពេញ ចូលដល់ក្នុង ក្រុងបាត់ដំបង ដែលបង្កឱ្យមានការខូចខាតផ្លូវសាធារណៈផង និងការប្រព្រឹត្តខុសពីសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង ស្ដីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្នុងក្រុងបាត់ដំបង និងត្រូវផ្លាស់ប្ដូរ ទីតាំងឃ្លាំងស្ដុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង ។

នៅក្នុងប្រតិបត្តិការនេះដែរ ក៏បានធ្វើការហាមឃាត់រថយន្តធុនធ្ងន់មួយចំនួន ដែលចូលក្នុងក្រុងបាត់ដំបង និងបានស្វែងរកឃើញទំនិញហាមឃាត់មួយចំនួន ដោយបច្ចុប្បន្ននេះចំពោះរថយន្តដែលដឹកទំនិញហាមឃាត់ ទាំងនោះ ត្រូវបានសមត្ថកិច្ចគយចល័ត នាំយកទៅទីស្នាក់ការគយចល័តនៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។

ឯកឧត្តម សុខ លូ អភិបាល បានធ្វើការបញ្ជាក់សារជាថ្មី ដល់អាជ្ញាធរមាន សមត្ថកិច្ចទាំងអស់ ត្រូវធ្វើយ៉ាងណាធ្វើការបង្រ្កាបឱ្យបានចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដែល ចូលក្នុងក្រុងបាត់ដំបង ដែលធ្វើឱ្យមានការខូចខាតដល់ផ្លូវក្នុងក្រុង បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅក្នុងក្រុងផង និងជាពិសេសធ្វើឱ្យខូចសណ្ដាប់ធ្នាប់ក្នុងក្រុងផងដែរ ។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមដល់សមត្ថកិច្ចគយចល័ត ក៏មិនត្រូវភ្លេចត្រួតពិនិត្យទំនិញខុសច្បាប់ ឬទំនិញមិនបង់ពន្ធជូនរដ្ឋដែរ ដែលនេះគឺជាតួនាទីរបស់សាខាគយ និងរដ្ឋាករខេត្តបាត់ដំបង ត្រូវពិនិត្យឱ្យ មែនទែន បើទោះបីជារថយន្តនោះជារថយន្តដឹកទំនិញធុនតូច រថយន្តដែលអាចអនុញ្ញាតិឱ្យចូលក្រុងបាន ក៏មិនមែនមានន័យថា មិនពិនិត្យទំនិញមុនសិនដែរ ហើយក្នុងករណីបើរកឃើញដឹកទំនិញដែលខុសច្បាប់ ឬមិនមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវទេ ត្រូវធ្វើការហាមឃាត់ជាបន្ទាន់ដោយមិនត្រូវឱ្យរួចខ្លួនឡើយ ។

ឯកឧត្តម សុខ លូ បានធ្វើការអំពាវនាវដល់អាជីវករក្នុងក្រុងបាត់ដំបង ត្រូវមានការយល់ដឹងអំពីការហាមឃាត់ រថយន្តដឹកទំនិញធុនធ្ងន់ចូលក្នុងក្រុងបាត់ដំបង ព្រោះកន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនទំនិញលើសទម្ងន់ និងប្រើប្រាស់រថយន្តធុនធ្ងន់ទៀត បណ្ដាលឱ្យខូចខាតផ្លូវថ្នល់ក្នុងក្រុងអស់ជាច្រើន ដែលធ្វើឱ្យបាត់បង់ថវិកាជាតិក្នុងការជួសជុលផ្លូវក្នុង ក្រុងកាន់តែច្រើន ។

គួរបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ស្ដីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដមបង និងផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុក ទំនិញទៅនៅខាងក្រៅក្រុងបាត់ដំបង ដោយក្នុងនោះរដ្ឋបាលខេត្តបានធ្វើការសម្រួលរយៈ ពេលយ៉ាងយូរ ១ឆ្នាំគិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣ ដើម្បីធ្វើការផ្លាស់ប្ដូរ ទីតាំងឃ្លាំងស្ដុកទំនិញទៅក្រៅក្រុង បើពុំនោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ នូវរាល់ការដឹកជញ្ជូនទំនិញដោយប្រើប្រាស់រថយន្តធុនធ្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង