រដ្ឋមន្ត្រីការបរទេសអាមេរិក ដឹកនាំគណៈប្រតិភូចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ
ភ្នំពេញ៖នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ែនថូនី ប្លីងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បានអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានចូលរួមប្រជុំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។