**គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា**ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ត្រួតពិនិត្យការងារកសាង របស់អង្គភាពចំណុះកងពល

ភ្នំពេញ៖ ក្រៅពីការងារហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្តភារកិច្ចស្នូលរបស់អង្គភាព យោធិននៅបណ្តាអង្គភាពចំណុះកងពលតូចថ្មើរជើងលេខ៥៣ បានបន្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ និងកសាងអង្គភាព ឲ្យបានរីកចម្រើនរឹងមាំ ទាំងការធានាចិញ្ចឹម ទីកន្លែងស្នាក់នៅ និងលើកកម្ពស់សុខុមាលភាពកងទ័ពបានល្អប្រសើរ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ការងារពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅការិយាល័យទី៥ , ការិយាល័យទី២ និងបន្តត្រួតពិនិត្យការងារសាងសង់ផ្ទះស្នាក់នៅរបស់យោធិន ទំហំ (៤x៥)ម៉ែត្រ នៅទីបញ្ជាការកងពល។

លោកបានមានប្រសាសន៍ កោតសរសើរចំពោះមេបញ្ជាការគ្រប់បណ្តាអង្គភាព ដែលបានដឹកនាំអង្គភាពប្រកបដោយឆន្ទ: និងទទួលខុសត្រូវខ្ពស់ ក្នុងការជម្រុញបងប្អូនយោធិនសហការសាមគ្គី និងចេះជួយគ្នាកសាងអង្គភាពរីកចម្រើន។

លោកបន្តថា ប្រសិនបើអង្គភាពមួយ ឯកភាពផ្ទៃក្នុង និងចេះសាមគ្គីគ្នា អង្គភាពនោះនឹងដឹកនាំបានជោគជ័យ ហើយរមែងរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះយើងត្រូវតែរួបរួមគ្នា កសាងអង្គភាព និងរួមរស់ជាមួយគ្នាដោយសុខសាន្ដជាធ្លុងមួយ៕

អត្ថបទដែលជាប់ទាក់ទង