ក្រសួងប្រៃសណីយ៍ នឹងមានវិធានការដកចេញនូវ រ៉ាពីតទើ ប៊ូស័រ តាមផ្ទះប្រជាពលរដ្ឋ ដើម្បីឲ្យមានសេវាទូរសព្ទ័នឹងអ៊ីនធើណិតដំណើរការល្អឡើងវិញ
ភ្នំពេញ៖ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍នឹងមានវិធានការដកចេញនូវ រ៉ាពីតទើ ប៊ូសរ័(ប្រពន្ធ័សេវាទូរស័ព្ទឯកជន)តាមផ្ទះប្រជាពលរដ្ឋដើម្បីឲ្យមានសេវាទូរសព្ទ័នឹងអ៊ីនធើណិតដំណើរការល្អឡើងវិញនាពេលបច្ចុប្បន្ន។
ឯកឧត្តមបានមានប្រសាសន៍បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ។
ឯកឧត្តម ជា វណ្ណដេត បានលើកឡើងថា សន្និសីទសារព័ត៌មាននេះ គោលបំណងដើម្បីផ្សព្វផ្សាយជូនសាធារណះជនអំពីការខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍នឹងទូរគមនាគមន៍រយះពេល៥ឆ្នាំកន្លងមកស្តីពីវិស័យទូរសព្ទ័ឌីជីថលនិងអ៊ីនធើណិតនៅកម្ពុជា៕