ឯកឧត្តម Park Jin រដ្ឋមន្រី្តការបរទេសកូរ៉េខាងត្បូង អញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥

ភ្នំពេញ៖ ឯកឧត្តម Park Jin រដ្ឋមន្រី្តការបរទេសនៃសាធារណរដ្ឋកូរ៉េ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

