**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ស្ពឺ បានឆក់យកជីវិតបងប្អូនកម្មករនិយោជិតម្នាក់ ដែលជាសមាជិក ប.ស.ស

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ត្រង់ចំណុចភូមិស្រែខ្ញែ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ដម៉ាក SSANG YONG (ដឹកកម្មករនិយោជិត) បើកបរពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចកើតហេតុមានក្រលុកនៅខាងមុខ រថយន្ដខាងលើក៏បានជាន់ហ្វ្រាំងបន្ថយល្បឿន បណ្ដាលឱ្យរថយន្ដ ១គ្រឿងទៀតម៉ាក HYUNDAI MIGHTHY (ដឹកកម្មករនិយោជិត) ដែលបើកបរមកពីក្រោយស្របទិសគ្នា បានជ្រុលទៅបុកពីក្រោយផ្នែកចំហៀងខាងឆ្វេងនៃរថយន្តម៉ាក SSANG YONG បន្ទាប់មករថយន្ដម៉ាក HYUNDAI MIGHTY បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករថយន្ដ ០១គ្រឿងទៀត ម៉ាកHYUNDAI ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា រួចរថយន្ដម៉ាកHYUNDAI MIGHTYក៏រេចង្កូតមកស្ដាំដៃវិញជ្រុលទៅបុករថយន្ដម៉ាក SSANG YONG ជាថ្មីម្ដងទៀត។

យោងតាមរបាយការណ៍ពីក្រុមការងារ ប.ស.ស. ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា៖ ក្នុងឧបទ្ទវហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឱ្យកម្មករនិយោជិតបម្រើការងារនៅរោងចក្រវេនធូរ៉ា និងរោងចក្រមីនហ្វៃ រងរបួសធ្ងន់ស្រាលចំនួន ១៣នាក់ និងបានបណ្តាលឱ្យកម្មករនិយោជិតម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

នៅក្នុងឧបទ្ទវហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដ៏សែនសោកសៅនេះ ក្រុមការងារ ប.ស.ស. បានចុះសម្របសម្រួល និងសហការជាមួយមន្ត្រីជំនាញ ដើម្បីបញ្ជូនជនរងគ្រោះរបួសធ្ងន់ស្រាលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលនៅជិតបំផុតបានទាន់ពេលវេលា ដោយឡែកចំពោះសពជនរងគ្រោះម្នាក់ដែលមានស្រុកកំណើតស្ថិតនៅខេត្តកំពតត្រូវបាន លោក ស៊ិន កុសល ប្រធានសាខា ប.ស.ស. ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បាននាំយកថវិកាវិភាជន៍បូជាសពចំនួន ៤ ០០០ ០០០រៀល ប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំពោះអត្ថប្រយោជន៍ផ្សេងៗទៀត មន្រ្ដីជំនាញ ប.ស.ស. នឹងធ្វើការអង្កេតនឹងផ្ដល់អត្ថប្រយោជន៍ជូនដល់សមាជិកគ្រួសារនៃសពទៅតាមច្បាប់ដែលបានកំណត់។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងបុគ្គលិក នៃ ប.ស.ស. សូមជូនពរបងប្អូនដែលជួបនូវឧបទ្ទវហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ សូមឆាប់ជាសះស្បើយឡើងវិញ ជាពិសេសសូមសម្ដែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកមរណទុក្ខ ដ៏សែនក្រៀមក្រំជាទីបំផុតនេះ ចំពោះក្រុមគ្រួសារនៃសព និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាត៕

អត្ថបទដែលជាប់ទាក់ទង