ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ (AMM) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។