**មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសថ្នាំញៀនជាង២៥គីឡូក្រាម និងសារធាតុគីមីផ្សំជាង៨០គីឡូក្រាម**អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងការងារអត្តសញ្ញាណកម្មដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន**គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បិទយុទ្ធនាការឃោសនាបោះឆ្នោតដោយដើរក្បួនដង្ហែមានសមាជិកសមាជិកជិតបីពាន់នាក់ចូលរួម និងប្តេជ្ញាដណ្តើមជ័យជម្នះដ៏ត្រចះត្រចង់ជូនបក្ស**លោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅទីក្រុង Rizhao ខេត្ត Shandong ប្រទេសចិន**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ**អភិបាលខេត្តកំពត ណែនាំពលរដ្ឋបីចំណុច ដើម្បីពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**អ្នកភូមិចំណុះជើងវត្តអាធ្វា រៀបចំពិធីបុណ្យឆាន់ដា និងពិសាខបូជា នៅទួលតាមមឿង តាមទំនៀមបុរាណ**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញជួបប្រជុំពិភាក្សាជំរុញការរៀបចំសភាអេឡិចត្រូនិក (E-Parliament)**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ចូលរួមពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥**លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញCGTN៖ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,២១% ជុំវិញពិភពលោកថ្កោលទោសយ៉ាងខ្លាំងចំពោះសុន្ទរកថាដ៏គ្រោះថ្នាក់របស់មេដឹកនាំតំបន់តៃវ៉ាន់របស់ចិន**កាសែតរូបភាពAI ត្រីខយហែលក្នុងទឹកស្ទឹងដ៏ថ្លាឆ្វង់**បទវិភាគ៖ តើអ្វីទៅជា«គោលការណ៍ចិនតែមួយ» ?**រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ**អគ្គស្នងការរងនគរបាលជាតិ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមបេសកកម្មស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងទប់ស្កាត់ការកាប់រានទន្ទ្រានដីរដ្ឋ**សម្តេចធិបតី៖ ការដាក់ឲ្យអនុវត្ត ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកលនៅកម្ពុជា ជាការបោះជំហានដ៏ស្វាហាប់ប្រកបដោយមោទនភាព**ឯកឧត្តម ស្វាយ សំអ៊ាង អំពាវនាវឲ្យអង្គបោះឆ្នោតទាំងអស់ បោះឆ្នោតគាំទ្របក្សប្រជាជន ដើម្បីបន្តចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា បានកំណត់គោលដៅជាក់លាក់ចំនួន៣**ប្រមុខរាជរដ្ឋាភិបាល៖ ការធ្វើទំនើបកម្មសុខាភិបាល មិនអាចមានតែនៅភ្នំពេញ​ទេ គឺត្រូវ​រុញឲ្យដល់​ជនបទ**សម្តេចធិបតី៖ ប្រទេសរីកចម្រើន តម្លៃថ្លៃសេវាសុខាភិបាល ក៏ត្រូវតែឡើងថ្លៃ តាមការធ្វើទំនើបកម្ម ប៉ុន្តែត្រូវរកវិធីទប់កុំឲ្យលុយពលរដ្ឋ ចេញពីហោប៉ៅខ្ពស់ពេក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបសំណេះសំណាលជាមួយនាយទាហានជាន់ខ្ពស់ចំណុះអគ្គបញ្ជាការដ្ឋាន

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំ និងអមដំណើរដោយប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ក្រុមការងារ លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ តាមការពិនិត្យជាក់ស្តែង ក្នុងចំណោមស្រូវជាង២០០០ហិចតានេះ ឃើញមានស្រូវប្រមាណជា៥០ភាគរយប៉ុណ្ណោះ ព្រោះទីតាំងខាងលើនេះវាមិនស្រូវ ១០០ភាគរយនោះទេ គឺមានស្រូវ ស្មោង ស្រង៉ែ លាយឡំគ្នា។ ដូច្នេះសូមអោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវស្រង់បច្ចុប្បន្នភាពបានត្រឹមត្រូវ និងច្បាស់លាស់ថា តើប្រជាកសិករយើងអាចមានលទ្ធិភាព បន្តធ្វើស្រូវប្រាំងក្នុងខែវិច្ឆិកា និងខែធ្នូបានដែរទេ ។ សូមស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ ក្នុងការស្នើសុំពីស្បៀងរបស់រដ្ឋ ហើយចែកជូនស្រូវពូជអោយគាត់តាមលទ្ធិភាពជាក់ស្តែង ។

ឯកឧត្តមបន្តថា ក្រោយពីបានពិនិត្យជាក់ស្តែង គឺសង្កេតឃើញថា ទឹកជំនន់ទាំងនេះគឺមិនអាចមានសភាពស្រកទេ គឺមានតែឡើងរហូត ព្រោះវាជាវស្សាហើយ ។ យោងតាមរបាយការណ៍ខេត្តកំពង់ធំ នាពេលនេះគឺស្រូវវស្សាឆ្នាំនេះរងការប៉ះពាល់សរុបទូទាំងខេត្តជិត១ម៉ឺនហិតា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ឆ្នាំនេះស្រូវមានតម្លៃទាប ត្រឹមតែ៧០០រៀល ទៅ៨០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ប្រជាកសិករយើងគ្មានប្រាក់ចំណេញទេ គឺមានតែខាតដើម ខាតចុង គឺនិយាយជារួមទៅគឺប្រជាកសិករយើងមិនបានចំណេញសោះ នេះហើយវាមានការលំបាក ដូច្នេះមានតែ ការទាមទារដើម្បីស្នើសុំទៅរាជរដ្ឋាភិបាលពិចារណាទៅលើការនាំចេញអង្ករ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ឆ្នាំនេះមូលហេតុដែលប្រជាកសិករយើងបន្ថយការផលិតស្រូវ គឺមានមូលហេតុ ដូច្នេះថា កត្តាតម្លៃប្រេង តម្លៃជីកសិកម្ម តម្លៃភ្ជួររាស់ តម្លៃដឹកជញ្ជូន កត្តាឡើងថ្លៃនេះហើយបានធ្វើអោយប្រជាកសិករយើងបន្ថយការផលិតស្រូវ ព្រោះតែតម្លៃដើមថ្លៃ គ្មានទទួលការចំណេញ ដូច្នេះពួកគាត់បន្ថយការផលិតតែម្តង ថយចុះរហូតដល់៧ម៉ឺនហិតា បើប្រៀបធៀបឆ្នាំមុនៗ ក្នុងខេត្តកំពង់ធំ ។

ក្នុងនោះដែរឯកឧត្តមទេសរដ្ឋមន្រ្តី បានឲ្យអាជ្ញាធរ កម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងអស់សូមត្រៀមខ្លួនអោយជាស្រាច ប្រសិនស្រូវរបស់ប្រជាកសិកររូបណាម្នាក់មិនអាចយកម៉ាស៊ីនច្រូតកាត់មិនបានទេ គឺសូមត្រៀមខ្លួនចុះច្រូតកាត់ ជូនពួកគាត់អោយទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង