រដ្ឋមន្ត្រីការបរទេសឡាវ អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម សាឡើមសៃ គុំម៉ាសីត (Saleumxay Kommasith) រដ្ឋមន្ត្រីការបរទេសឡាវ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។