**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ការគ្រប់គ្រងធនធានធម្មជាតិបានល្អ ផ្តល់ឱកាសដល់សហគមន៍ បង្កើនសេដ្ឋកិច្ចគ្រួសារ

ភ្នំពេញ៖ ការរកផ្សិតនៅតាមព្រៃបង្កើនចំណូលបន្ថែម ដល់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។ តាមរយៈនេះ រហូតមកដល់ខែសីហា ទៅហើយ ប្រជាសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ នៅតែអាចដកផ្សិតនានាបានពីព្រៃ ដើម្បីបង្កើនចំណូលបន្ថែមក្នុងគ្រួសារ។ ផ្សិតព្រៃគឺជាអនុផលព្រៃឈើតាមរដូវកាល ដែលជាទូទៅអាចរកបានតែក្នុងរដូវវស្សាប៉ុណ្ណោះ ចាប់ផ្តើមពីខែកក្កដា ដល់ខែសីហា។ នៅក្នុងកំឡុងរដូវវស្សា ផ្សិតព្រៃបានក្លាយជាប្រភពអាហារបន្ថែមយ៉ាងសំខាន់ដែលប្រជាជននៅតាមមូលដ្ឋាននៃតំបន់ការបារធម្មជាតិ សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោក ផ្សិតទន្សោង នៅតាមព្រៃរបោះ យកមកធ្វើជាអាហារ និងសល់អាចលក់ដូរថែមទៀត។

ប្រជាសហគមន៍នៅភូមិអណ្តូងទឹក សង្កាត់សំរោង ខេត្តឧត្តរមានជ័យ ដែលបានមករកផ្សិត បានឲ្យដឹងថា ផ្សិតក្ងោក ដែលបានដុះក្នុងព្រៃ មានរសជាតិឆ្ងាញ់ណាស់ នៅពេលគេយកទៅធ្វើម្ហូប ដូចជា យកទៅឆា និងស្ងោរជាដើម។ ប្រជាពលរដ្ឋ អាចរកផ្សិតផ្សេងៗ ថែមទៀត ដែលក្នុងនោះរកបានផ្សិតក្ងោក សម្រាប់ទុកបរិភោគ និងអាចលក់ទៅទីផ្សារ ក្នុង១គីឡូក្រាមតម្លៃ ១០,០០០រៀលទៅ ១៤,០០០រៀល។ ប្រជាពលរដ្ឋម្នាក់អាចរកដកផ្សិតបានពី ៣ទៅ៥គីឡូក្រាម ក្នុងរយៈពេលតែ២ទៅ៣ម៉ោងក្នុង១ថ្ងៃប៉ុណ្ណោះ។

លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងពេលធ្លាក់ភ្ញៀងនារដូវវស្សា ជាពិសេស ចន្លោះពេលរាំងភ្លៀង និងពេលធ្លាក់ភ្លៀងម្តងៗ តំបន់ការពារធម្មជាតិ បានផ្តល់សម្រស់ ស្រស់ស្អាត និងការដុះលូតលាស់បន្លែព្រៃផ្សេងៗ ជាច្រើនប្រភេទ ក្នុងនោះមានផ្សិតក្ងោកនេះផងដែរ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានមករកដកផ្សិតក្ងោក នៅតាមព្រៃរបោះ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ផ្អែកទៅលើរបបទឹកភ្លៀងផងដែរ។

នៅក្នុងឱកាសអញ្ជើញចូលរួមយុទ្ធនាការ ផ្សព្វផ្សាយសក្តានុពលធម្មជាតិ និងសត្វស្លាបនៅកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗ កន្លងមកនេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ទុកថា ការចូលរួមការការពារ និងអភិរក្សធនធានធម្មជាតិ បានល្អប្រសើរ បានជួយបង្កើនជីវភាពសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពលសម្រាប់ ការពង្រីកវិស័យទេសចរណ៍ធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ដែលសម្បូរដោយព្រៃឈើ វាលស្មៅខៀវ ស្រងាត់ និងជីវចម្រុះសម្បូរបែប ជាជម្រកនិងចំណី របស់សត្វព្រៃ និងមច្ឆជាតិ ងាយរងគ្រោះ និងជិតផុតពូជផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង