**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម វេង សាខុន អញ្ជើញបំពេញទស្សនកិច្ច ស្នាក់ការធំក្រុមហ៊ុន Orient Group និងជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន អគ្គនាយករង និងអ្នកស្រាវជ្រាវមួយចំនួនទៀត

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២ សីហានេះ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅស្នាក់ការធំក្រុមហ៊ុន Orient Group និងជួបពិភាក្សាការងារជា មួយ Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន អគ្គនាយករង និងអ្នកស្រាវជ្រាវមួយ ចំនួនទៀត។

មានមតិស្វាគមន៍ លោកអគ្គនាយកក្រុមហ៊ុនបានជម្រាបជូនថា ក្រុមហ៊ុន Orient Group មានអាយុ ៦៣ឆ្នាំហើយ។ បច្ចុប្បន្នកំពុងដំណើរអាជីវកម្មមាន៖ ឧស្សហកម្មជីវសាស្រ្ត (ស្រាវជ្រាវ និងផលិតវ៉ាក់សាំងសត្វ) ផលិតគ្រឿងបន្លាស់រថយន្ត ឧបករណ៍អេឡិចត្រនិច គ្រឿងសំអាង អចលនទ្រព្យ និងគ្រឿងអលង្ការ។ល។

លោកអគ្គនាយកបានបញ្ជាក់ថា នាពេលអនាគតដ៏ខ្លីក្រមហ៊ុននឹងពង្រីកការងារវិនិយោគនៅកម្ពុជាឲ្យកាន់តែទូលំទូលាយ ដើម្បីបង្កើតការងារ និងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា។ លោកបន្តថាថ្វីត្បិតតែដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូកម្ពុជានៅកូរ៉េមានរយ:ពេលខ្លី ប៉ុន្តែយើងទទួលបានផលជាផ្លែផ្កាគួរជាទីមោទន ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងដំណើ៎រការទៅដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការអញ្ជើញ និងការទទួលស្វាគមន៍ រាក់ទាក់យ៉ាងកក់ក្តៅពីសំណាក់លោកអគ្គនាយកក្រុមហ៊ុន និងសហ ការី។ បន្ទាប់ពីបានពិនិត្យសមិទ្ធផលសំខាន់ៗ និងបទបង្ហាញអំពីសកម្មភាពស្រាវជ្រាវជីវសាស្រ្តរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានដូចជាការស្រាវជ្រាវ និងផលិតឱសថ វ៉ាក់សាំងសត្វ ការផលិតគ្រឿងបន្លាស់រថយន្ត ឧបករណ៍អេឡិចត្រូនិច និងគ្រឿងសំអាង។ល។

Orient Group មានស្នាក់ការនៅប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើសុំលោកអគ្គនាយកពង្រីកការវិនិយោគលើវិស័យកសិកម្ម ពិសេសលើខ្សែច្រវាក់ផលិតកម្មកែច្នៃ ដើម្បីកែច្នៃវត្ថុធាតុដើមដែលកម្ពុជាផលិតបាន ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញ។

ដំណើរទស្សនកិច្ចនេះមានរយ:ពេលខ្លី ប៉ុន្តែឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងរដ្ឋបាលព្រៃឈើកម្ពុជាប្រាកដជាបានក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីក្រុមហ៊ុន Orient Group, ក្រុមហ៊ុន AT, Korea National Open University និងក្រសួងព្រៃឈើកូរ៉េ ដែលជាធាតុចូលដ៏មានតម្លៃសម្រាប់យកទៅអភិវឌ្ឍអង្គភាពរបស់ខ្លួន ហើយសង្ឃឹមថាស្ថាប័នទាំងបីនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឲ្យការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាទទួលបានជោគជ័យ ផ្តល់ប្រយោជន័ដល់ប្រទេស ជាតិ និងប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង