ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ដឹកនាំប្រជុំត្រៀមបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌា
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានដឹកនាំប្រជុំដើម្បីត្រៀមទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌាគណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងជួបឥស្សរជនសំខាន់ៗមួយចំនួន ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេរភាគី និងកិច្ចសហប្រត្តិបត្តិការស្ថាប័ននីតិប្បញ្ញត្តិរវាងរដ្ឋសភាកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិក រដ្ឋសភា ព្រឹទ្ធសភា និងគណៈប្រតិភូអមដំណើរ៕