**សម្តេចធិបតី៖ ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាង ២ទសវត្សនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**អភិសន្តិបណ្ឌិត ស សុខា៖ រយៈពេល ៣ឆ្នាំ កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួន សម្រេចបានសមិទ្ធផលជាច្រើន**រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ**បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ**អ៉ីតាលី និងអេស្ប៉ាញ មិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់ EU ក្នុងការផ្តល់ជំនួយយោធាចំនួន ៤៣.៦៧លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំនេះទេ**ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្តីពី ការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»**អ៉ីស្រាអែល ពិគ្រោះយោបល់ជាមួយរដ្ឋបាលលោក ត្រាំ មុននឹងវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្កាហ្សា**រាជរដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំការនៅសួនកសិ–ឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ មានផ្ទៃដី ៨០ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ**នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិក ថាគំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល**កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ប្ដេជ្ញាប្រឆាំងនឹងការឃុំខ្លួនឪពុក របស់ខ្លួន**ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)**ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត**កុងស៊ុលកិត្តិយសរបស់ស៊ីប នឹងខិតខំទាក់ទាញអ្នកវិនិយោគមករកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត**រដ្ឋមន្រ្តីសុខាភិបាល៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌**លោក Trump ដកមុខតំណែងលោក Hunter Biden ចេញពីការការពារសេវាកម្មសម្ងាត់**សហរដ្ឋអាមេរិក ទទួលស្គាល់តំបន់ Crimea ជារបស់រុស្ស៊ី**សម្តេចធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០**ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»**នាយករដ្ឋមន្ត្រីថ្មីកាណាដា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវតែបញ្ឈប់ការបញ្ចេញមតិអត់ប្រយោជន៍អំពីប្រទេសកាណាដា**ឧត្តមសេនីយ៍ឯក ឯក សំអូន៖ ទាហានត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម និងលុបបំបាត់គ្រឿងញៀន

សម្ដេច ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយបល់របស់មហាជន ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម

ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយបល់ របស់មហាជន ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការ, អគ្គនាយកដ្ឋានរដ្ឋបាល, អង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំង សមាជិក-សមាជិកា នៃក្រុមការងារដោះស្រាយ សំណូមពរ របស់មហាជនជាច្រើនរូបទៀត។

ក្នុងពិធីនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជន ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម បានធ្វើសេក្ដីរាយការណ៍អំពីការងារតាមដាន ការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជន នាពេលកន្លងមក ជូន សម្ដេចក្រឡាហោម ថា ដោយពិនិត្យឃើញថា ការងារដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម គឺពិតជាមានសារៈសំខាន់ខ្លាំងចំពោះរាល់បញ្ហារបស់មហាជនទូទៅក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ឯកឧត្តមបានជម្រាបជូនសម្តេចក្រឡាហោមដែរថា ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាពថែមទៀត និងជាការជឿជាក់ ព្រមទាំងទទួលបានទំនុកចិត្តរបស់មហាជន ក៏ដូចជាប្រជាពលរដ្ឋ មកលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រុមការងារ ត្រូវបានបន្ថែមសមាសភាពមួយចំនួន ដែលមានតំណាងពីគ្រប់អគ្គនាយកដ្ឋានទាំងអស់ របស់ក្រសួងមហាផ្ទៃ។

សម្រាប់ទិសដៅបន្ដទៀត ឯកឧត្តម ប្រធានក្រុមការងារ ក៏បានប្ដេជ្ញាចិត្តថា បន្តធ្វើការផ្សព្វផ្សាយផ្ទាល់នូវសកម្មភាពការងាររបស់ សម្ដេចក្រឡាហោម និងផ្សព្វផ្សាយអត្ថបទ រូបភាព និងវីដេអូ ពាក់ព័ន្ធនឹងកិច្ចការរបស់ សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង, បន្ដធ្វើការដកស្រង់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង, បន្តតាមដាន និងជំរុញការដោះស្រាយ រាល់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន និងទទួលរបាយការណ៍អំពីលទ្ធផល នៃការដោះស្រាយពីបណ្ដាល អគ្គនាយកដ្ឋាន ឬអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអានសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតក្រុមការងារតាមដាន ការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំផងដែរថា ក្រុមការងារទាំងអស់ត្រូវដោះស្រាយបញ្ហាអោយមានប្រសិទ្ធភាពបំផុត ហើយចំពោះរាល់បញ្ហាដែលក្រុមការងារពិបាកក្នុងការរកដំណោះស្រាយនោះ ក្រុមការងារត្រូវចាត់បញ្ជូនសមាជិករបស់ខ្លួនចុះទៅដល់មូលដ្ឋានដោយផ្ទាល់ ដើម្បីសិក្សារកមូលហេតុជាក់ស្តែង។ សម្ដេចបានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ មិនត្រូវទុករាល់បញ្ហានិងសំណូមពររបស់ប្រជាពលរដ្ឋ ជារឿងតូចតាចឡើយ ត្រូវរួមគ្នាដោះស្រាយភ្លាមៗ។

សម្ដេចក្រឡាហោម បន្ដទៀតថា ក្រុមការងារទាំងអស់ ត្រូវខិតខំប្រមូលព័ត៌មាន និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដើម្បីយកមកពិនិត្យ និងដោះស្រាយ ដោយមិនត្រូវទុកឲ្យនៅសេសសល់នោះឡើយ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ការតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជន ឬប្រជាពលរដ្ឋក្នុងបណ្ដាញសង្គមនេះ ប្រៀបបាននឹងការឆ្លុះកញ្ចក់មួយដូច្នេះដែរ។ សម្ដេច បន្ថែមថា ការខិតខំប្រមូលសំណើ សំណូមពរ និងមតិយោបល់តាមបណ្ដាញសង្គមនេះ ក៏ជាការឆ្លើយតបតាមសេចក្ដីប្រាថ្នារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលសម្ដេច បានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ តាមដានបញ្ហាប្រជាពលរដ្ឋលើបណ្ដាញសង្គម ហើយខិតខំដោះស្រាយឱ្យបានទាន់ពេលវេលា។

សូមជម្រាបជូនដែរថា ក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់ របស់មហាជនក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ បានបង្កើតឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ តាមសេចក្តីសម្រចរបស់ក្រសួងមហាផ្ទៃ ក្រោមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង គិតរហូតមកដល់ពេលនេះ មានរយៈពេល ២ឆ្នាំ ២ខែមកហើយ៕

អត្ថបទដែលជាប់ទាក់ទង