**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ

 

បាងកក៖ ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ ដែលរួមមានកងទ័ពរំដោះជាតិការ៉ែន និងក្រុមកងកម្លាំងការពារប្រជាជន ជាង១០០០នាក់ បានបន្តអូសបន្លាយរហូតមកទល់នៅថ្ងៃទី៥កក្កដានេះ នៅចំណុចភូមិមិនឡាប៉ាន (Minlapan) ស្រុកម្យ៉ាវ៉ាឌី(Myawaddy) ចំពីមុខភូមិសាស្ត្រស្រុកម៉ែសត ខេត្តតាក ប្រទេសថៃ។

សង្រ្គាមដ៏កៀកកិតនឹងរបងព្រំដែននេះ បានជះឥទ្ធិពល និងបង្កការភ័យខ្លាចដល់ពលរដ្ឋថៃ បន្ទាប់ពីមានគ្រាប់ប្លោង និងគ្រាប់កាំភ្លើងយន្តជាច្រើនគ្រាប់ បានហោះផ្លោងធ្លាក់ចូលមកក្នុងទឹកដីថៃជាបន្តបន្ទាប់។ សមរភូមិនោះ បានប្រើប្រាស់ទាំងអាវុធធុនស្រាល, កាំភ្លើងយន្ត, ដ្រូនអត្តឃាត និងកាំភ្លើងធំ ដែលក្នុងនោះ មានគ្រាប់កាំភ្លើងត្បាល់ខ្នាត៦០មីលីម៉ែត្រ មួយគ្រាប់ បានហោះមកធ្លាក់ និងផ្ទុះក្បែរផ្ទះរបស់ប្រជាពលរដ្ឋថៃមួយ ដោយបន្សល់ទុកនូវបំណែកគ្រាប់ទម្លុះដំបូលផ្ទះ។ ក្រៅពីគ្រាប់កាំភ្លើងធំ គ្រាប់កាំភ្លើងយន្តធុន៧,៦២មីលីម៉ែត្រ ក៏បានបាញ់ស្រោចលើផ្ទះរបស់ស្ត្រីម្នាក់ទៀត ដូចទឹកភ្លៀង ធ្វើឱ្យអ្នកនៅក្នុងផ្ទះរត់ប្រសាចរកកន្លែងគេចគ្រាប់ តែមិនមាននរណាម្នាក់រងរបួសឡើយ។

ជាការឆ្លើយតប អាជ្ញាធរសន្តិសុខថៃ បានសម្រេចបិទច្រកព្រំដែនទាំងអស់ក្នុងតំបន់នោះដោយគ្មានកំណត់ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ឬការលួចលាក់រត់ពន្ធស្បៀងអាហារ និងគ្រឿងបរិក្ខារយកទៅគាំទ្រភាគីជម្លោះណាមួយ។ ទោះបីជាកន្លងមក កងកម្លាំងកិច្ចការពិសេសថៃ និងគណៈកម្មាធិការព្រំដែនថៃ-ភូមា ធ្លាប់បានបើកកិច្ចពិភាក្សា និងព្រមានទៅកាន់ភាគីភូមា ជុំវិញផលប៉ះពាល់លើពលរដ្ឋថៃហើយក៏ដោយ ក៏សម្រែកកាំភ្លើងធំ និងអាវុធធន់ធ្ងន់ នៅតែលាន់ឮរំពងឆ្លងដែនមកដល់ទឹកដីថៃដដែល បង្ខំឱ្យកងទ័ពភូមិន្ទថៃ ត្រូវដាក់ពង្រាយកម្លាំងត្រៀមលក្ខណៈប្រយុទ្ធជាប្រចាំ ខណៈសង្រ្គាមនេះត្រូវបានគេព្យាករថា នឹងអូសបន្លាយពេលយូរទៅមុខទៀត៕

 

អត្ថបទដែលជាប់ទាក់ទង