**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អនុប្រធានទី២ព្រឹទ្ធសភា៖ កម្ពុជានៅតែបន្តបើកចំហរាល់យន្តការសន្តិវិធី ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា រួមជាមួយតំណាងស្ថានទូត ចិន ឥណ្ឌូណេស៊ី ឡាវ វៀតណាម និងជប៉ុន ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅមជ្ឈមណ្ឌលស្នាក់នៅបណ្ដោះអាសន្នស្លក្រាម ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រមទាំងបាននាំយកនូវអំណោយជាពូជដំណាំ សម្ភារៈ និងថវិកាមួយចំនួន និងសេចក្ដីនឹករលឹកពី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ និងតំណាងស្ថានទូតនានា ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា នៅតែបន្តរក្សាជំហរបើកចំហ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី និងមិត្តភាព តាមរយៈយន្តការពហុភាគី និងច្បាប់អន្តរជាតិនានា ដើម្បីឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍយូរអង្វែងនៅតាមបណ្តោយព្រំដែន។

ឯកឧត្តមបានបន្ថែមថា វត្តមានរបស់អង្គទូត និងមិត្តបរទេសនាពេលនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញនូវការពិតនៃផលវិបាកដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធ។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំរៀបចំជម្រកសមរម្យជូនដល់ជនភៀសសឹកប្រមាណ ៣ ៣០០គ្រួសារ (ប្រមាណ ១២ ០០០នាក់) និងបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋត្រូវរក្សាសាមគ្គីភាពជាធ្លុងមួយ ដើម្បីឆ្លងផុតដំណាក់កាលដ៏លំបាកនេះ ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សេចក្ដីថ្លៃថ្នូរ និងការអត់ធ្មត់ខ្ពស់ ក្នុងការបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដើម្បីរក្សាសណ្តាប់ធ្នាប់ និងស្ថិរភាពជាតិ៕

អត្ថបទដែលជាប់ទាក់ទង