ឯកឧត្ដម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឆ្លងសាលាពុទិ្ធកអនុវិទ្យាល័យសម្ដេចព្រះធម្មលិខិត លាស់ ឡាយ សន្សំកុសល ស្ថិតក្នុងខណ្ឌមានជ័យ
ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសម្ពោធឆ្លងសាលាពុទិ្ធកអនុវិទ្យាល័យសម្ដេចព្រះធម្មលិខិត លាស់ ឡាយ សន្សំកុសល ស្ថិតក្នុងវត្តសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។