**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ពន្ធនាគារខេត្តបន្ទាយមានជ័យ បើកប្រជុំពិនិត្យសំណើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ៧រូប ក្នុងឱកាសបុណ្យវិសាខបូជា

បន្ទាយមានជ័យ៖ នៅសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ០២៦ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបន្ធូរបន្ថយទោស និង លើកលែងទោសជូនដល់ទណ្ឌិតចំនួន៧នាក់ ក្នុងនោះការបន្ថយទោសនិងលើកលែងទោសទណ្ឌិតចំនួន៥នាក់រយៈពេល៣ ខែនិង២នាក់ទៀតរយៈពេល៦ខែ នាឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦នេះ។

កិច្ចប្រជុំដោយមានការចូលរួមពី លោកហេង ផេង ព្រះរាជអាជ្ញារង តំណាង ឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអបសាលាដំបូងខេត្ត និងលោក ឧត្តមអគ្គានុរក្ស. ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ លោក លោកស្រី អនុប្រធានពន្ធនាគារខេត្ត មន្ត្រីជំនាញ និង លោកវរសេនីយ៍ឯក ពៅ ខេមរា ស្នងការរងជំនួយការដឹកនាំ ផែនការងារព្រហ្មទណ្ឌនៃ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអស់លោក លោកស្រី អនុប្រធាន និងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ។

លោកហេង ផេង ព្រះរាជអាជ្ញារងខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំពេលមានកម្មវិធីបុណ្យជាតិ រាជរដ្ឋាភិបាលតែងតែធ្វើការស្នើសុំដល់ព្រះមហាក្សត្រ ដើម្បីធ្វើការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតដែលបានខិតខំអប់រំកែប្រែខ្លួនបានល្អ។ មួយវិញទៀតតាមព្រះរាជ្យក្រឹត្យបន្ធូរបន្ថយទោសនិងលើកលេងទោសគឺអនុវត្តតាមច្បាប់ពន្ធនាគារ ហើយនៅពេលការបន្ធូរបន្ថយទោសនិងលើកលែងទោស ទណ្ឌិតក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យយើងនេះ មានចំនួន៧រូប ក្នុងស្រី១រូប។ ដូច្នេះ នៅពេលដែលបងប្អូនយើងអនុវត្តទោសចប់ទៅរស់នៅក្នុងសហគមន៍វិញជួបជុំគ្រួសារ បងប្អូនត្រូវកែប្រែខ្លួនធ្វើជាមនុស្សល្អ ដើម្បីជាឪពុកល្អ ម្តាយល្អ ជីតាល្អ ជីដូនល្អ ដើម្បីកសាងគ្រួសារនិងប្រទេសជាតិ ហើយសូមបងប្អូនគោរពច្បាប់ជាចំបង កុំឲ្យខុសកំហុសជាលើកទី២ បើមានកំហុសជាលើកទី២ច្បាប់ក្រមព្រហ្មគឺចែងអំពីបទល្មើសមិនរៀងចាល ដូច្នេះធ្វើឲ្យមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរ។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្តក៏បានណែនាំ និងផ្ដាំផ្ញើទៅកាន់ទណ្ឌិតទាំងអស់ដែលត្រូវបានបន្ធូរបន្ថយទោស និង លើកលែងទោសត្រូវខិតខំអប់រំខ្លួនឯងនិងកូនចៅឲ្យក្លាយទៅជាមនុស្សល្អរស់នៅក្នុងសង្គមដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងគ្រួសារក៏ដូចជាសង្គមរឹងមាំ។

ជាទីបញ្ចប់លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងទណ្ឌិត ក៏ដូចជាពិរុទ្ធជនបានល្អប្រសើរ និងការផ្ដល់នូវចំណេះដឹង និងចំណេះ ជំនាញវិជ្ជាជីវៈបច្ចេកទេសផ្សេងៗ ដើម្បីជាទុនសម្រាប់ទណ្ឌិត យកទៅប្រកបរបរចិញ្ចឹមជីវិតដោយសុច្ចរិត ក្រោយពេលចេញពីពន្ធនាគារត្រឡប់ទៅសហគមន៍ ជួបជុំក្រុមគ្រួសារ ទន្ទឹមនោះក្នុងនាមអាជ្ញាធរខេត្ត សុំផ្តាំផ្ញើកុំឲ្យបងប្អូនមានមុខនៅទីនេះជាលើកទី២ឲ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង