**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា គឺបង្ហាញអំពីការមិនបោះបង់ជនរងគ្រោះណាម្នាក់ឡើយ


ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងថា ការបន្តបរិច្ចាគថវិកា ធនធាន និងសម្ភារៈផ្សេងៗជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ការងារមនុស្សធម៌ បានបង្ហាញអំពីទឹកចិត្តសប្បុរស ដោយមិនបោះបង់ជនរងគ្រោះ គ្រួសារកងទ័ពពលី គ្រួសាយុទ្ធជនរបួសពិការ និងបងប្អូនភៀសសឹកណាម្នាក់ឱ្យនៅឯកោឡើយ ។

ក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ការបន្តបរិច្ចាគធនធានដល់កាកបាទក្រហមកម្ពុជា ក្នុងដំណាក់កាល នៃវិបត្តិពិភពលោកកើតឡើងជាបន្តបន្ទាប់ រួមទាំងកម្ពុជាផងនោះ គឺបានបង្ហាញពីការមិនភ្លេចក្នុងការជួយសង្គម ជួយដល់អ្នកត្រូវការ និងអ្នកខ្សត់ខ្សោយជាង ។

លោកជំទាវបណ្ឌិត បានបន្តថា មួយវិញទៀត ការជួបជុំនៅពេលនេះ មិនត្រឹមតែជាកម្មវិធីប្រគល់ និងទទួលថវិកាប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ជាក់បន្តអំពីទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងសាមគ្គីភាពរបស់ខ្មែរយើង ដែលតែងតែឈរជាមួយគ្នា នៅពេលដែលប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាក ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមថា សម្រាប់កាកបាទក្រហមកម្ពុជា ការបរិច្ចាគរបស់សប្បុរសជន មិនមែនគ្រាន់តែជាចំនួនថវិកា ឬសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាទំនុកចិត្តប្រគល់ជូនកាកបាទក្រហមកម្ពុជា ហើយនេះគឺជាក្តីមេត្តា ដែលចេញពីបេះដូង ដោយមានស្ពានមួយ ពីអ្នកដែលមានលទ្ធភាព ជួយ ទៅកាន់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខ និងត្រូវការដៃមួយ ដើម្បីជួយគាំទ្រដល់ពួកគាត់ ។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្រាប់ថវិកាដែលបរិច្ចាគនេះ នឹងប្រែក្លាយជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់ សម្រាប់គ្រួសារមួយដែលកំពុងជួបការលំបាក ប៉ុន្តែលើសពីនេះទៅទៀត គឺជាកម្លាំងចិត្តសម្រាប់ម្ដាយម្នាក់ ដែលកំពុងបារម្ភពីកូនៗ ជាក្តីសង្ឃឹមមួយសម្រាប់គ្រួសារជនភៀសសឹក ជាការលួងលោម និងលើកទឹកចិត្តសម្រាប់គ្រួសារជនពលី និងយុទ្ធជនរងរបួស ហើយជាសារដ៏កក់ក្ដៅ សម្រាប់ប្រាប់ពួកគាត់ថា ពួកគាត់មិនត្រូវបានបំភ្លេចចោលនោះទេ នេះហើយជាអត្ថន័យដ៏ធំធេង នៃការបរិច្ចាគ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តទៀតថា កាកបាទក្រហមកម្ពុជា នឹងបន្តបេសកកម្មសប្បុរសរបស់ខ្លួន មិនទុកឱ្យជនរងគ្រោះណាម្នាក់នៅឯកោ ដោយមិនទទួលបានការជួយសង្គ្រោះនោះឡើយ ជាមួយនឹងការឈានមុខគេក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល បំពេញបេសកកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ ។

ជាមួយនេះ លោកជំទាវបណ្ឌិត តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំនូវការថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រ និងសម្ដេចម៉ែ ចំពោះព្រះរាជទាននូវព្រះរាជកិច្ចគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ និងគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសក្នុងទិវា ៨ ឧសភា ២០២៦ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហទ័យ ប្រោសព្រះរាជឧបត្ថម្ភនូវព្រះរាជទ្រព្យសរុបចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងបេសសកម្មមនុស្សធម៌នេះ ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថា កាលពីឆ្នាំពី២០២៥កន្លងទៅ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយ ដែលទទួលបានពីធនធាន នៃការបរិច្ចាកពីសប្បុរសជននានា ជួយដល់គ្រួសារកងទ័ពពលី យុទ្ធជនរងរបួស គ្រួសារភៀសសឹក ជនរងគ្រោះនានា ក៏ដូចជាជនមានពិការភាពជាដើមសរុបរាប់ម៉ឺនគ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង