**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អូស្រ្តាលីនិងជប៉ុន ព្រមព្រៀងគ្នាធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់ស៉ីជម្រៅថែមទៀត ក្នុងវិស័យថាមពលនិងរ៉ែសំខាន់ៗ

កង់បេរ៉ា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ អូស្រ្តាលីនិងជប៉ុន បានព្រមព្រៀងគ្នាធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់ស៉ីជម្រៅថែមទៀត ក្នុងវិស័យថាមពលនិងរ៉ែសំខាន់ៗ ស្របពេលដែលនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានជួបជាមួយសមភាគីអូស្រ្តាលី លោក Anthony Albanese អំឡុងទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅប្រទេសអូស្រ្តាលី។

ក្រោយទើបចុះកិច្ចព្រមព្រៀងការពារជាតិសំខាន់មួយកាលពីខែមុន ឥឡូវប្រទេសទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហការថាមពល ស្បៀងអាហារ និងខ្សែចង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ ថែមទៀត។

លោក Albanese បានលើកឡើងដូច្នេះថា «អូស្រ្តាលីនិងជប៉ុនកំពុងធ្វើសកម្មភាព ដើម្បីការពារសេដ្ឋកិច្ចរបស់ពួកយើង ពីផលរំខានក៏ដូចជាភាពមិនច្បាស់លាស់ នាពេលអនាគត។ តាមរយៈការធ្វើការរួមគ្នា យើងនឹងសម្រេចបានខ្សែចង្វាក់ផ្គត់ផ្គង់មានសុវត្ថិភាពនិងរឹងមាំ ដែលនឹងផ្តល់អត្ថប្រយោជន៍ចំពោះ អាជីវកម្មនិងអ្នកប្រើប្រាស់នៅក្នុងប្រទេសអូស្រ្តាលីនិងប្រទេសជប៉ុន ទាំងនាពេលនេះ និងទៅថ្ងៃអនាគត»។

ប្រហែល១ភាគ៣នៃថាមពលដែលជប៉ុននាំចូល គឺមានប្រភពមកពីប្រទេសអូស្រ្តាលី ហើយអូស្រ្តាលី ជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG ធំជាងគេបង្អស់របស់ជប៉ុន។ ប្រទេសទាំងពីរ សុទ្ធតែបាននិងកំពុងព្យាយាមពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល ចំពោះមុខផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា លោកស្រី Takaichi បានធ្វើដំណើរមកដល់អូស្រ្តាលី ក្រោយចេញពីប្រទេសវៀតណាម ជាទីដែលលោកស្រី បានពិភាក្សាអំពីវិស័យថាមពលនិងរ៉ែសំខាន់ៗ ដោយឡែក កាលពីខែមេសាកន្លងទៅ ជប៉ុនបានចុះកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងតម្លៃ ១០ពាន់លានដុល្លារអូស្រ្តាលី (៧ពាន់លានដុល្លារអាមេរិក) ស្តីពីការផ្គត់ផ្គង់នាវាចម្បាំងឱ្យអូស្រ្តាលី៕

អត្ថបទដែលជាប់ទាក់ទង