**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ពីវីរភាពកម្មករ ទៅយុគមាសបច្ចេកវិទ្យា៖ ប្រទេសចិនក្នុងផ្លូវទំនើបកម្មសង្គមនិយម


គិតដល់ត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ គឺជាខួប១៤០ឆ្នាំនៃទិវាពលកម្មអន្តរជាតិ ហើយក៏ជារយៈពេល ៧៦ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិនតែងរៀបចំប្រារព្ធពិធីដ៏មានគុណតម្លៃនេះ ដោយទិវានេះមិនត្រឹមតែជា ឱកាសដ៏មានន័យសម្រាប់រំលឹកពីតម្លៃ និងវីរភាពរបស់កម្មករចិនក្នុងការកសាងប្រទេសចិនថ្មីប៉ុណ្ណោះទេ តែថែមទាំងជាការធ្វើឱ្យប្រសើឡើងនូវសេដ្ឋកិច្ចរបស់ប្រទេសចិន រួមទាំងភាពទំនើបជាលំដាប់នៃសង្គមចិនស្របតាម ត្រីវិស័យដែលបានគូសវាសតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

សម្រាប់សាធារណរដ្ឋប្រជាមានិតចិន ទិវានេះមានន័យលើសពីការអបអរសាទរ ប៉ុន្តែជាការបញ្ជាក់ពីតួនាទីដ៏មហាប្រពៃរបស់កម្មករនៅក្នុងប្រវត្តិសាស្ត្រចិន ដោយកម្មករបានរួមចំណែកយ៉ាងសកម្មនិងខ្លាំងក្លាក្នុងការកសាងប្រទេសចិន ពីស្ថានភាពក្រីក្រ ទន់ខ្សោយផ្នែកបច្ចេកវិទ្យា ទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក ហើយនាំបច្ចេកវិទ្យាចិនឱ្យពិភពលោកស្គាល់ពីយុគសម័យមាសនៃការអភិវឌ្ឍជឿនលឿន។

ចាប់តាំងពីការបង្កើតប្រទេសនៅឆ្នាំ១៩៤៩មក កម្លាំងកម្មករចិនបានក្លាយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ដោយបានចូលរួមយ៉ាងសកម្មក្នុងការស្ថាបនាឧស្សាហកម្មធុនធ្ងន់ កសាងហេដ្ឋារចនាសម្ព័ន្ធ និងបំលែងសេដ្ឋកិច្ចជាតិឱ្យក្លាយជាប្រព័ន្ធឧស្សាហកម្មទំនើប។ វីរភាពនៃកម្មករចិនក្នុងការធ្វើការយ៉ាងខិតខំ និងការលះបង់ផ្ទាល់ខ្លួន បានបង្កើតគោលដៅរួមមួយសម្រាប់សង្គម គឺការកសាងប្រទេសចិនឱ្យកាន់តែរឹងមាំ និងឯករាជ្យភាពលើបច្ចេកវិទ្យា។ គុណតម្លៃសំខាន់មួយដែលបង្ហាញក្នុងកម្មករចិន គឺ «ការខិតខំប្រឹងប្រែង និងវិន័យ» ដែលបានបង្កើតវប្បធម៌ការងារ ដែលមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ កម្មករចិនបានបង្ហាញពីស្មារតី «ការរៀន និងការច្នៃប្រឌិតជាបន្តបន្ទាប់» ដែលជាគ្រឹះសម្រាប់ការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន។ ទិន្នន័យបង្ហាញថា ចិនផលិតមូលធនមនុស្សផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រជាច្រើនលាននាក់ក្នុងមួយឆ្នាំ ដែលជាកម្លាំងសំខាន់ក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗ និងឧស្សាហកម្មឌីជីថល ហើយចិនក៏ជាថ្នាលមជ្ឈមណ្ឌលបណ្តុះបណ្តាលមូលធនមនុស្សដល់ពិភពលោកផងដែរ។

ក្នុងបរិបទនៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន កម្មករមិនត្រឹមតែជាកម្លាំងផលិតកម្មទេ ប៉ុន្តែជាអ្នកច្នៃប្រឌិត និងអ្នកដឹកនាំការផ្លាស់ប្តូរ ។ គម្រោងធំៗដូចជាស្ថានីយអាវកាសធានកុងដែលជាទឡ្ហីករណ៍បង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្មករ និងវិស្វករ ដែលអាចបង្កើតបច្ចេកវិទ្យាកម្រិតខ្ពស់ និងប្រកួតប្រជែងលើឆាកអន្តរជាតិ។ ការស្រាវជ្រាវនៅក្នុងអវកាស ប្រទេសចិនមិនត្រឹមតែជាការរីកចម្រើនវិទ្យាសាស្ត្រទេ ប៉ុន្តែអាចនាំប្រទេស ចិនទៅរកការអភិវឌ្ឍបច្ចេកវិទ្យាថ្មីសម្រាប់ថាមពលស្អាត ការពារបរិស្ថាន និងសន្តិសុខថាមពលផងដែរ លើសពីនេះ វាក៏ជាបុព្វបទជួយដល់កសិករចិនបង្កើនជីវភាពកាន់តែប្រពៃ និងនាំកសិករចិនក្លាយជាអ្នកធានាយ៉ាងមុតមាំដល់សន្តិសុខស្បៀងរបស់ប្រជាជនចិន ស្របពេលដែលបណ្តាប្រទេសនានាកំពុងស្វះស្វែងរកមាគ៌ាទៅសម្រេចបាននូវរបៀបវារៈរបស់អង្គការសហប្រជាជាតិលើការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ កម្មករចិនក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរទិសដៅអភិវឌ្ឍទៅរកសេដ្ឋកិច្ចបៃតងតាំងពីផែនការ៥ឆ្នាំលើកទី១៤។ ការវិនិយោគលើថាមពលព្រះអាទិត្យ ថាមពលខ្យល់ និងបច្ចេកវិទ្យាកាត់បន្ថយកាបូន បានធ្វើឲ្យចិនក្លាយជាអ្នកដឹកនាំ ក្នុងវិស័យថាមពលស្អាត។ កម្លាំងកម្មករដែលមានជំនាញខ្ពស់ក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា គឺជាថាមពលចម្បង ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍបៃតងនេះ។

ជាសច្ចភាព ការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាគន្លឹះសំខាន់ក្នុងការរក្សាបាននូវល្បឿនអភិវឌ្ឍនេះ។ ប្រទេសចិនបានបង្កើនការវិនិយោគលើការអប់រំបច្ចេកវិទ្យា និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីធានាថាកម្មករជំនាន់ថ្មីមានសមត្ថភាពបំពេញតម្រូវការនៃសេដ្ឋកិច្ចឌីជីថល និងបៃតង។ កម្មករថ្មីៗមិនត្រឹមតែមានជំនាញបច្ចេកទេសទេ ប៉ុន្តែមានការយល់ដឹងអំពីការអភិវឌ្ឍប្រកបដោយចីរភាព និងការពារបរិស្ថានផងដែរ។ នៅក្នុងបរិបទអន្តរជាតិ ការរីកចម្រើនរបស់កម្មករចិនបានបង្ហាញថា កម្លាំងមូលធនមនុស្សរបស់ប្រទេសចិន គឺជាគន្លឹះក្នុងការប្រកួតប្រជែងសកល។ ពីការផលិតឧស្សាហកម្មធុនធ្ងន់ ដល់បច្ចេកវិទ្យាឌីជីថល និងអវកាស កម្មករចិនបានបង្ហាញពីសមត្ថភាព ក្នុងការបង្កើតនិងដឹកនាំ «យុគមាសនៃបច្ចេកវិទ្យា» ដែលពិភពលោកកំពុងទទួលស្គាល់ថាជាសតវត្សរ៍ចិន។

ជារួម ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាការរំលឹកថា កម្មករជាមូលដ្ឋាននៃការរីកចម្រើនទាំងអស់ ហើយសម្រាប់ប្រទេសចិន គុណតម្លៃរបស់កម្មករបានជំរុញឲ្យប្រទេសអាចសម្រេចគោលដៅធំៗក្នុងការកសាងជាតិ និង ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែន​ចិន​។ នេះជាភស្តុតាងថា កម្លាំងកម្មករចិនមិនត្រឹមតែជាអ្នកសាងសំណង់គ្រឹះអតីតកាលដ៏រឹងមាំទេ ប៉ុន្តែជាអ្នកបង្កើតអនាគតដ៏មហិមាជូនដល់ប្រទេសចិន និងនាំបណ្តាប្រទេស នានាប្រកៀកស្មារជាមួយប្រទេសចិនក្នុងការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិថែមទៀតផង៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង