សម្តេចធិបតី៖ ជប៉ុនគឺជាប្រទេសនាំមុខ ដែលបានជួយអភិវឌ្ឍពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពី ឆ្នាំ១៩៩៦

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ជប៉ុនគឺជាប្រទេសនាំមុខ ដែលបានជួយអភិវឌ្ឍពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពី ឆ្នាំ១៩៩៦។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ។
សម្តេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក៏ដូចជាអង្គការចៃកា ដែលបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។
សម្តេចបន្តថា ជប៉ុនមិនត្រឹមជួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ តែបានជួយសាងសង់និងការគ្រប់គ្រងផែថែមទៀតផង។
ជាមួយគ្នានេះសម្តេចធិបតី ក៏បានស្នើជប៉ុន ជួយលើការងារមជ្ឈមណ្ឌល ភស្តុភារ កម្មរបស់កម្ពុជា ដែលមានមូលដ្ឋាននៅជាប់នឹងផែស្វយ័តក្រុងព្រះសីហនុផងដែរ៕

