អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងពន្លឿនការសាងសង់ផ្ទះអតីតយុទ្ធជនកម្ពុជា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំ ក្រុមការងារ ចុះពិនិត្យ និងពន្លឿនការងារសាងសង់ផ្ទះអតីតយុទ្ធជនកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចំនួន ១៥០ខ្នង នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលតំបន់នេះនឹងរៀបចំបង្កើតជាភូមិគំរូ មានឈ្មោះថា “ភូមិសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត”។
សម្រាប់ការសាងសង់ជំហានទី១ គឺត្រូវសាងសង់ផ្ទះអតីតយុទ្ធជនចំនួន ៥០ខ្នង ដែលគិតមកដល់ថ្ងៃនេះ ក្រុមជាងសាងសង់ផ្ទះបានចំនួន ១០ខ្នង៕